ព័ត៌មានជាតិ
ក្រោមក្រសែភ្នែក នៃសង្គ្រាមឆាបឆេះក្លាយជាផេះងងឹតខ្មៅ ឥឡូវប្រែក្លាយជាទីព្រះអគ្គិជ័យកីឡាក្រហមឆ្អៅលើសង្គ្រាមសង្វៀន ដណ្ដើមពានមេដាយទៅវិញ ដែលរង់ចាំអស់ ៦៤ ឆ្នាំមកហើយ
បទវិចារណកថា ៖ ដោយ លោក ម៉ិច សុខន (SOKHAN MECH .Mr ) អ្នកបង្កើតពហុបច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រល់ខេម សម្រាប់ជួយសម្រួលការបញ្ជូនសំណាក ក្នុងមន្ទីរពេទ្យនានា តែ ១ គត់ នៅកម្ពុជា
តាក់ស៊ីជូនខ្ញុំទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីថតយកព័ត៌មានការប្រកួតកីឡានៅទីនោះ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆាប់ៗនេះ ក្នុងឆ្នាំ ២០២៣។ នេះអាចជាសំដីរបស់អ្នកសារព័ត៌មានអន្តរជាតិទាំងឡាយពេលដើរចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ។
អតីតកាលភ្លើងសង្គ្រាមឆាបឆេះងងឹតខ្មៅបន្តរហូតដល់ឆ្នាំ ១៩៩៨ អ្នកកាសែតអន្តរជាតិទាំងឡាយពេលបានមកដល់កម្ពុជាដើរចេញពីព្រលានយន្តហោះភ្លាម តែងតែបន្តដំណើររបស់ពួកគាត់ឲ្យទៅដល់ព្រំដែនកម្ពុជា-ថៃ យ៉ាងលឿនឲ្យខាងតែបាន។ នៅទីនោះហើយធ្លាប់ជាកន្លែងកាក់កបរបស់ពួកគាត់ដើម្បីថតរូបយករូបភាពដោយឯករាជ្យក្រឡាប់ផ្អៀងទៅម្ខាងទៀត នៃសង្គ្រាមរវាងខ្មែរ និងខ្មែរ ដើម្បីលក់យកកម្រៃឲ្យបណ្ដាញសារព័ត៌មានអន្តរជាតិធំៗ ផ្សាយអំពីរឿងទុក្ខសោកវេទនារបស់ប្រជាជនខ្មែរនៅក្នុងតំបន់សង្គ្រាម។ បែបយ៉ាងនេះហើយទេដឹង ពីព្រោះរាល់ព័ត៌មានកាលពីអតីតកាលគ្រប់ពេលវេលាឮតែរឿងសង្គ្រាមៗៗ ទោះបីកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង និងគ្មានសង្គ្រាមលើតំបន់ភាគច្រើនបំផុតទូទាំងប្រទេសក៏ដោយ ប៉ុន្តែជាមួយក្រសែភ្នែករបស់អស់លោក លោកស្រី អ្នកសារព័ត៌មានអន្តរជាតិទាំងឡាយធ្វើមើលមិនឃើញទាល់តែសោះ។
ពេលដែលសង្គ្រាមផ្តើមឆាបឆេះលើមាតុភូមិដ៏កម្សត់ ១ នេះ លោក លោកស្រី ដែលល្បីរន្ទឺគេកោតសរសើរពេញទូទាំងប្រទេសនាពេលនោះថា ជាបញ្ញវន្ត បណ្ឌិត វិស្វករ….មកពីប្រទេសលោកខាងលិច ដាក់មេប្រូចរកភពឋានសួគ៌សុខសាន្ត ដោយមិនខ្វល់ខ្វាយនឹងវាសនាមាតុភូមិកំណើតរបស់ខ្លួនបន្តិចទាល់តែសោះ នៅពេលសង្គ្រាមកំពុងតែឆាបឆេះ និងរងនូវរបបវាលពិឃាដប្រល័យពូជសាសន៍នាពេលនោះ បែរជាមកអួតតាំងខ្លួនឯងជាអ្នកស្នេហាជាតិពេលកម្ពុជាមានសន្តិភាពទៅវិញ។ សង្គ្រាមផ្ដើមឆាបឆេះលើមាតុភូមិ អ្វីៗត្រូវបានបំផ្លាញដោយសង្គ្រាម ជាពិសេសសាលារៀនគ្រប់កម្រិត ត្រូវបានបញ្ចប់ទូទាំងប្រទេស មានតែអតីតអច្ឆរិយ វីរកុលបុត្រ នៃគង្គាស័ក្ដិសិទ្ធិធាតុពង្សនាគរាជ ទីកំណើតទន្លេមេគង្គលើ បែរជាអ្នកទទួលបន្ទុកអម្រែកជាតិធ្ងន់ធ្ងរទាំងវ័យក្មេង តស៊ូដឹកនាំបញ្ចប់អណ្ដាតភ្លើងសង្គ្រាមដែលបង្កាត់លើមាតុភូមិខ្លួនឯងដោយសារស្នាដៃឃោរឃៅព្រៃផ្សៃ ក្រុមមនុស្សចាស់ស្ពាយសញ្ញាបត្របណ្ឌិតជំនាន់មុន ជោគជ័យសម្រេចទទួលបានសន្តិភាពជាមួយការអភិវឌ្ឍជឿនលឿនមកដល់សព្វថ្ងៃទៅវិញ។
ព្រឹត្តិការណ៍ឆ្នាំ ២០២៣ លើទឹកដីអង្គរដ៏បវរ នៃយើង ពិតជាចូលរួមប្រែមុខមាត់ថ្មីថែមទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជាផ្សព្វផ្សាយជូនពិភពលោកតាមរយៈអ្នកសារព័ត៌មានអន្តរជាតិយ៉ាងច្រើនកុះករ ប្ដូរកាណុងកាមេរ៉ាមកថតចាប់យករូបភាព នៃអណ្ដាតភ្លើងព្រះអគ្គិជ័យកីឡា នៃសង្វៀនសង្គ្រាមដណ្តើមពានមេដាយ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រវាងកីឡាករជាតិ និងកីឡាករអន្តរជាតិ ដើម្បីជាកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួនទៅតាមជំនាញសមត្ថភាពនាពហុកីឡដ្ឋានជាតិមរតកតេជោនាពេលមកដល់ឆាប់ៗនេះ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំរយៈពេល ៦៤ ឆ្នាំ មកហើយ។
កីឡារស់ក្នុងសន្តិភាព ជាបាវចនាស៊ីហ្គេមឆ្នាំ ២០២៣ ដែល ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដោយសង្កត់ធ្ងន់ថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់៕ អរគុណសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់