Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិច ច្បាស់ជាចង់ឃើញអ៊ុយក្រែនខ្ទេចហើយ ទើបបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅកាន់ទីក្រុងកៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយទីក្រុងមូស្គូបង្ហាញថា ការអះអាងរបស់លោកខាងលិចអំពីការយកចិត្តទុកដាក់ចំពោះសន្តិភាព និងអនាគតរបស់អ៊ុយក្រែន គឺជាការកុហកសុទ្ធសាធ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ Weeklyblitz)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់វិទ្យុ Sputnik កាលពីថ្ងៃពុធទី២២ខែមីនា លោកស្រីបានទទូចថា សេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ គឺជាសញ្ញានៃភាពព្រហើន ភាពគ្មានទំនួលខុសត្រូវ និងនិទណ្ឌភាពរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។

លោកស្រីសង្កត់ធ្ងន់ថា គ្រាប់អ៊ុយរ៉ានីញ៉ូមចម្រាញ់ មិនត្រឹមតែមានកម្លាំងខ្លាំង និងមានសមត្ថភាពជ្រាបចូលកាន់តែធំប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំពុលដីដោយជាតិវិទ្យុសកម្ម ផ្តល់ការខូចខាតយូរអង្វែងដល់បរិស្ថាន និងប៉ះពាល់ដល់ប្រជាជនជាច្រើនជំនាន់ដែលរស់នៅក្នុងតំបន់នោះផងដែរ។

លោកស្រី Zakharova បន្តថា “អ្វីគ្រប់យ៉ាងដែលយើងបានឮពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទាក់ទិននឹងសន្តិភាព ការដោះស្រាយជម្លោះ អនាគតរបស់អ៊ុយក្រែន សុខុមាលភាពរបស់ប្រជាជនអ៊ុយក្រែន វាគឺជាការកុហក ការបោកប្រាស់ និងការវង្វេងវង្វាន់របស់សហគមន៍អន្តរជាតិ ហើយការពិត គោលដៅគឺខុសគ្នាទាំងស្រុង” ។

គ្រាប់ផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម (រូបថត​៖ កងទ័ពអាកាសអាមេរិក)

លើសពីនេះ លោកស្រីបានគូសបញ្ជាក់ថា “បន្ទាប់ពីចក្រភពអង់គ្លេស ប្រកាសពីផែនការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់រដ្ឋាភិបាលក្រុងកៀវ គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា ចេតនាច្បាស់ៗរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺចង់​ឃើញប្រទេស​អ៊ុយក្រែន ​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង” ។

គួរបញ្ជាក់ជាថ្មី រដ្ឋមន្ត្រីក្រសួងការពាររដ្ឋចក្រភពអង់គ្លេសលោកស្រី Annabel Goldie បាននិយាយកាលពីថ្ងៃអង្គារទី២១ខែមីនាថា ទីក្រុងឡុងដ៍ នឹងផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់ផ្លោងសម្រាប់រថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទ Challenger 2 រួមទាំងគ្រាប់ផ្ទុក​សារ​ធាតុ​វិទ្យុ​សកម្ម​អ៊ុយរ៉ានីញ៉ូម​ផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានបញ្ចេញប្រតិកម្មទាំងបង្ខំចិត្ត បើលោកខាងលិច​​ ពិតជាបញ្ជូនគ្រាប់ផ្ទុក​សារ​ធាតុ​វិទ្យុ​សកម្ម ទៅឲ្យអ៊ុយក្រែនមែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ព្រមានបញ្ចេញប្រតិកម្មទាំងបង្ខំចិត្ត បើលោកខាងលិច​​ បញ្ជូនគ្រាប់ផ្ទុក​សារ​ធាតុ​វិទ្យុ​សកម្ម ទៅឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម