Connect with us

ជីវិតកម្សាន្ដ

អ្នកច្នៃម៉ូដ ឯម រៀម ៖ «គ្រាន់តែពាក់អាវចេញដើមទ្រូង ស្អប់ខ្ញុំរហូតនាំគ្នា Report Facebook»

បានផុស

នៅ

គិត​រហូត​មក​ដល់​ពេលនេះ សំឡេង​រិះគន់​ពី​មហាជន​មួយចំនួន ទៅ​លើ​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម នៅតែ​ក្ដៅ ដោយសារ​លោក​តុបតែង​ខ្លួន​ប្លែក និង​សិចស៊ី ចូលរួម​កម្មវិធី​ធំ​មួយ​កាលពី​កន្លង​ទៅ ហើយ​ថ្មីៗនេះក៏​មាន​អ្នក Report Facebook របស់លោក​រហូត​ដល់​មាន​បញ្ហា​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឯម រៀម ​កាលពី​រសៀល ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៣ បាន​បង្ហោះ​វីដេអូ ​ហាក់បង្ហាញការ​តូច​ចិត្ត អម​នឹង​ទឹកភ្នែក​រលីងរលោង​ ក្រោយទទួលរងនូវការរិះគន់ពីមហាជនមួយចំនួនមកនោះ។

បន្ទាប់មកនៅ​ថ្ងៃ​ទី ២២ ខែ​មីនា ម្សិលមិញ​នេះ លោក ឯម រៀម បាន​បង្ហោះ​សារ​មិន​សប្បាយ​ចិត្ត ដោយ​លើក​ឡើង​ថា បើ​នៅ​បែបនេះ​ទៀត លោក​អាច​បាក់​ទឹកចិត្ត ហើយ​គិត​ខ្លី ព្រោះ​ការ​រិះគន់​ខ្លះ​មិនមែន​ក្នុង​ន័យ​ស្ថាបនា​ទេ គឺ​ន័យ​គុំកួន និង​ញុះញង់។

ក្នុង​ថ្ងៃ​ដដែល លោក ឯម រៀម បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្ដង​ទៀត ពាក់ព័ន្ធ​នឹង Facebook របស់​លោក ត្រូវ​បាន​គេ Report រហូត​មាន​បញ្ហា។

យោង​តាម​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក ឯម រៀម ដែល​មាន​ឈ្មោះ Em Riem Artists បាន​បង្ហោះ​ឲ្យ​ដឹង​ថា «គ្រាន់​តែ ឯម រៀម ពាក់​អាវ​ចេញ​ដើម​ទ្រូង ស្អប់​ខ្ញុំ​រហូត​នាំ​គ្នា Report Facebook រហូត​ឆេះ»។

អ្នក​ច្នៃ​ម៉ូដ ឯម រៀម បាន​បន្ត​ថា «សួស្ដី​បងប្អូន Account Facebook ធំ​របស់​ខ្ញុំ ត្រូវ​បាន​ឆេះ កាល​ពេល​ល្ងាច​នេះ ដោយសារ​មាន​បងប្អូន​ដែល​ស្អប់​ខ្ញុំ ចូល​ទៅ Report ដូច​នេះ ត្រូវការ​ពេលវេលា​ដែល​អាច​ប្រើ​បាន​វិញ សូម​អរគុណ​ដល់​បងប្អូន​ដែល​ស្រឡាញ់ និង​ចូលចិត្ត ឯម រៀម ដូចនេះ សូម​ជួយ follow Em Riem Artists ម្នាក់​មួយ​ផង សូម​អរគុណ»៕

អត្ថបទ ៖ អ៊ិន ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម