សេដ្ឋកិច្ច
ថៃ ដាក់គោលដៅនាំចេញអង្ករ ៨ លានតោនក្នុងឆ្នាំនេះ
ដោយសារតែទិន្នផលអង្ករកើនឡើង ថៃបានដាក់ចេញគោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ ២០២៣ រហូតដល់ ៨ លានតោន ពោលកើនពីគោលដៅមុនដែលមានចំនួន ៧.៥ លានតោន ។
លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា អង្ករថៃនឹងរំពឹងនាំចេញកាន់តែខ្ពស់ ខណៈដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ ។ ជាក់ស្ដែងត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះនៃឆ្នាំនេះ ថៃបាននាំចេញអង្ករចំនួន ១.៣៩ លានតោនទៅហើយ ខណៈ ៥២ ភាគរយគឺនាំចេញទៅកាន់ទីផ្សារអាស៊ី ។
ជាមួយគ្នានោះ លោក Anucha បញ្ជាក់ថា ក្រោមយុទ្ធសាស្ត្រផលិតកម្មនាពេលខាងមុខ ថៃ នឹងបង្កើនទិន្នផល ស្រូវរបស់ខ្លួន ៦ ភាគរយពីរដូវមុន ពោលសម្រេចឲ្យបាន ២៩.៣ លានតោនក្នុងឆ្នាំ ២០២៣ និង ២០២៤ ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អង្ករសរុបចំនួន ១០.១២ លានតោន ត្រូវបានបែងចែកសម្រាប់ប្រើប្រាស់ក្នុងស្រុក ខណៈដែលអង្ករចំនួន ៨ លានតោនទៀត កំណត់សម្រាប់ការនាំចេញ និង ១.៤១ លានតោន ត្រូវបម្រុងទុកសម្រាប់ស្តុកគ្រាប់ពូជ ។
គួរបញ្ជាក់ថា ថៃបាននាំចេញអង្ករចំនួន ៧.៦៩ លានតោនកាលពីឆ្នាំមុន ពោលលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំនួនត្រឹម ៧.៥ លានតោន ខណៈការនាំចេញទាំងនោះគឺទៅកាន់ទីផ្សារធំៗរួមមាន ប្រទេសអ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង និងប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ