Connect with us

ព័ត៌មានអន្ដរជាតិ

យោធាថៃចាប់បានម៉ូតូ១៤គ្រឿង ត្រៀមនាំចូល​មក​កម្ពុជា

បានផុស

នៅ

ម៉ូតូស៊ែរីទំនើបចំនួន១៤គ្រឿងដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើចោរកម្ម ត្រូវបានកម្លាំងយោធាប៉ុស្តិ៍លេខ១៣ ដែល​ឈរជើងតាមបន្ទាត់ព្រំដែនឃាត់បាន ខណ:ដែលមានរថយន្តឃ្លុប២គ្រឿង ដឹកយកមកក្បែព្រំដែន និងត្រៀមបញ្ជូនឆ្លងដែនចេញមកអោយឈ្មួញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគោកស្បែង ក្នុងភូមិ៥ ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយកម្លាំងយោធាឃាត់រថយន្តតូយ៉ូតា ដែលបំពាក់ឃ្លុបខាងក្រោយចំនួន២គ្រឿង និងអ្នកបើកបចំនួន២នាក់ឈ្មោះ អាត ផុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តឡាំប៉ាង និងឈ្មោះ ជិន វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីក្រុងបាងកក។

ក្រោយពេលកម្លាំងយោធាបើកពិនិត្យក្នុងឃ្លុប គឺមានម៉ូតូស៊ែរីទំនើបសរុបចំនួន១៤គ្រឿង ដែលក្នុងនោះមាន ហុងដាស្កូពី ចំនួន១២គ្រឿង ហុងដាឃ្លីក ស៊ែរី១៦០ ចំនួន១គ្រឿង និងហុងដា PCX ១៦០ ចំនួន ១គ្រឿង ដោយអ្នកបើកបរបានសារភាពថា ត្រូវបានគេជួលអោយដឹកចេញពីស្រុកឡាំលូកកា ខេត្តប៉ាធុំថានី មកកាន់ព្រំដែនកម្ពុជា ដើម្បីនាំចេញទៅអោយឈ្មួញនៅកម្ពុជា តែក៏ត្រូវចាប់បាន។

បច្ចុប្បន្នសមត្ថកិច្ចថៃ បានប្រគល់ទៅអោយអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម