ព័ត៌មានជាតិ
ខែក្រោយកម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់
កម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់បន្ថែមទៀត នៅខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ខណៈនៅដើមឆ្នាំនេះបានបញ្ជូនរួចហើយប្រមាណជិត ៧ពាន់នាក់ ភាគច្រើនទៅប្រទេសថៃ។
លោក អន ប៊ុនហាក់ ប្រធាន សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ មីនានេះថា រយៈពេល ២ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៥ ២០០ នាក់ និងទៅជប៉ុនចំនួន ១៥៤៤នាក់ ហើយនៅខែមេសាខាងមុខនេះ នឹងបញ្ជួនទៅបន្ថែមប្រមាណជិត ៤ពាន់នាក់ទៀត ក្នុងនោះទៅថៃចំនួន ៣០០០នាក់ និង ៨០០នាក់ទៅជប៉ុន។
លោកបានបន្តថា ពលករខ្មែរទៅធ្វើការនៅប្រទេសថៃភាគច្រើនទៅធ្វើការនៅតាមបណ្តារោងចក្រចំណីអារហារ និងក្រុមហ៊ុន សំណង់ សេវាកម្ម និងកសិកម្ម។ ចំណែកនៅប្រទេសជប៉ុនវិញ ភាគច្រើនជាកម្មសិក្សាការី។ រីឯពលករជំនាញមានប្រមាណតិចតួចទេដោយពួកគេទៅធ្វើការលើផ្នែកការវេចខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។
លោកបានបន្តទៀតថា ចំពោះនីតិវិធីការបញ្ជូនពលករមិនមានលក្ខខណ្ឌស្មុគស្មាញដូចកាលរាតត្បាតជំងឺកូវីដ-១៩នោះទេ គឺពលករដែលទៅធ្វើការនៅជប៉ុនតម្រូវឱ្យសិក្សាភាសាជប៉ុនរយៈពេល៦ខែ និងទៅថៃមិនតម្រូវឱ្យសិក្សាភាសាថៃទេប៉ុន្តែពលករត្រូវមានសុខភាពល្អ។
លោក អន ប៊ុនហាក់ បានបន្ថែមថា តាមផែនការនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការនៅប្រទេសថៃ និងជប៉ុនប្រមាណ ១៣ម៉ឺននាក់ កើនឡើងជាងឆ្នាំមុនដែលមានប្រមាណជាង ១១ម៉ឺននាក់ ក្នុងនោះនៅបញ្ជួនទៅប្រទេសថៃប្រមាណ ១០ម៉ឺននាក់ និងទៅប្រទេសជប៉ុនប្រមាណ ៣ម៉ឺននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន ៣សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥ ០០០នាក់ នៅម៉ាឡេស៊ីមាន ២៣ ០២៧នាក់ នៅជប៉ុនមាន ១១ ៤៥៣នាក់ នៅសិង្ហបុរីមាន ៨២១នាក់ នៅចិនហុងកុងមាន ២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់ ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ៣ពាន់លានដុល្លារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»