Connect with us

ព័ត៌មានជាតិ

​កម្ពុជា​ត្រៀមស្វាគមន៍ទេសចរ​ចិនក្នុងក្ដីរំពឹងថា ​ចិនសម្រុកចូលមកឆាប់ៗ

បានផុស

នៅ

សមាគមសណ្ឋាគារកម្ពុជាកាលពីពេលថ្មីៗនេះ​បានត្រៀមរៀបចំកិច្ចការមួយចំនួន ​ក្នុងការទទួល​ស្វាគមន៍បដិសណ្ឋារ​កិច្ចទេស​ចរចិនក្នុងក្ដីរំពឹងថា ទេសចរចិននឹង​សម្រុកចូលមក​កម្ពុជានាពេល​ដ៍ខ្លីខាង​មុខនេះ។​

​លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៍ថា លោកបានរៀប​ចំកិច្ច​ប្រជុំមួយកាលថ្ងៃទី ១២ ខែមីនា ដោយអញ្ជើញ​លោក ស្រី ឆាយ ស៊ីវលីន ​ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍កម្ពុជា និងលោកឧកញ៉ា លូ ម៉េង ​ប្រធានសមាគមសហព័ន្ធទេសចរណ៍កម្ពុជា សុំអនុ​សាសន៍​ពាក់ព័ន្ធនឹងការ​ទទួលបដិសណ្ឋារកិច្ចទេសចរណ៍ចិន ដោយផ្ដោតសំខាន់​លើអ្វីដែលចិន​ចូលចិត្ត ​និងមិនចូលចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឌិន សុមេធារិទ្ធិ បានបញ្ជាក់ថា «តើពេលចិន​មកវិញយើងត្រៀមអ្វីខ្លះ ជាពិសេស​នៅក្នុង​សណ្ឋាគារ​មានអ្នកចេះចិនអត់​? យើងស្គាល់ពីអ្វី​ដែលចិនចង់បានអត់​? ត្រៀមសណ្ឋា​គារមួយៗ ត្រូវមានវត្ថុអនុស្សាវរីយ៍នៅក្នុងស្រុកជាដើម ព្រោះចិនចូលចិត្តទិញ»។

​បច្ចុប្បន្ន​មានក្រុមហ៊ុនខ្មែរដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៥ និងក្រុមហ៊ុនចិនចំនួន ៩ ក្រុមហ៊ុន​ដែលហោះហើរចេញ-ចូលប្រទេសចិនមកកម្ពុជា​តាមកាលកំណត់ពេលវេលា។

​ទិន្នន័យពីអាកាសចរណ៍ស៊ីវិលបង្ហាញថា ​រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះ មានជើងហោះហើរ​ចុះចតនៅប្រទេសកម្ពុជាក្នុងព្រលានយន្តហោះទាំង ៣ ភ្នំពេញ សៀមរាប ព្រះសីហនុ សរុប ៤៩៤ ជើងហោះហើរ ដែលជាចំនួនតិចតូចនៅឡើយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញថា តាមគម្រោង នាពេលខាងមុខនេះ នឹងមានជើងហោះហើរពីប្រទេសចិនប្រមាណ ៣០០ ជើងក្នុងមួយសប្ដាហ៍។

​កម្ពុជា ធ្លាប់ទទួលបានភ្ញៀវទេសចរចិន មុនការរាតត្បាតជំងឺកូវីដ-១៩ ជាង ២លាននាក់ ហើយ​ទស្សនកិច្ច​របស់សម្ដេចទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីចិន បាន​និយាយថា កម្ពុជា ជាប្រទេសទីមួយ ដែលចិនបើកឡើងវិញនូវទេសចរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម