Connect with us

ជីវិតកម្សាន្ដ

ក្នុង Box Office មានរឿងតែ ៦ ប៉ុណ្ណោះ ធ្លាប់រកចំណូលប្រមាណ ២ ពាន់លានដុល្លារ

បានផុស

នៅ

ជារៀងរាល់ឆ្នាំខ្សែភាពយន្តខ្នាតធំគុណភាពល្អមានជាច្រើនសម្រាប់អ្នកទស្សនា ប៉ុន្តែរឿងដែលអាចរកចំណូលបានខ្ទង់ ២​ ពាន់លានដុល្លារមានមិនច្រើនជាង ៦ នោះទេ ។ ខាងក្រោមនេះជារឿងដែលអាចរកចំណូលបានមហាសាលជាងគេ ៖

១.  Avatar ឆ្នាំ ២០០៩

រឿង Avatar រកប្រាក់ចំណូលបានជាង ២ ពាន់លានដុល្លារក្នុងរយៈពេល ៤៧ ថ្ងៃ និងសរុបមកទល់ពេលនេះគឺ ២,៩២៣,៧០៦,០២៦ ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Avengers: Endgame ឆ្នាំ ២០១៩ 

សម្រាប់សប្ដាហ៍ដំបូងរឿងនេះរកបានដល់ទៅ ១,២ ពាន់លានដុល្លារ និងហួស ២ ពាន់លានដុល្លារក្នុងរយៈពេល ១១ ថ្ងៃប៉ុណ្ណោះ ហើយទិន្នន័យសរុបគឺ ២,៧៩៩,៤៣៩,១០០ ដុល្លារ ។

៣. Avatar: The Way of Water ឆ្នាំ ២០២២ 

រឿងទើបតែផ្ទុះកាលពីឆ្នាំមុនសោះអាចរកប្រាក់បានដល់ទៅ ២,៣០៣,១១៤,១៥៤ ដុល្លារ វាគឺជារឿងដំបូងដែលរកប្រាក់បានជាង ២ ពាន់លានដុល្លារក្នុងរយៈពេល ៣៩ ថ្ងៃបើគិតពីការរាតត្បាតសកលនៃកូវីដ-១៩ ។ 

៤. Titanic ឆ្នាំ ១៩៩៧ 

រឿងកំពូលល្បីតាំងពីឆ្នាំ ១៩៩៧ រកប្រាក់ចំណូលបាន ២,២៥៦,០០៣,៣៥២ ដុល្លារ និងបន្តរកបានរហូតតទៅមុខទៀត ។

៥. Star Wars: The Force Awakens ឆ្នាំ ២០១៥

សប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង Star Wars អាចរកចំណូលបាន ២៤៧,៩ លានដុល្លារ បន្ទាប់មកប្រើពេល ៥៣ ថ្ងៃដើម្បីរកប្រាក់ខ្ទង់ ២ ពាន់លានដុល្លារ និងសរុប ២,០៧១,៣១០,២១៨ ដុល្លារ ។

៦. Avengers: Infinity War ឆ្នាំ ២០១៨ 

ចំណែករឿងចុងក្រោយគឺ Avengers: Infinity War ដែលរកប្រាក់បាន ៦៤០,៩ លានដុល្លារក្នុងសប្ដាហ៍ដំបូង និង ២,០៥២,៤១៥,០៣៩ ដុល្លារដោយចំណាយពេល ៤៨ ថ្ងៃ ។

តើរឿងមួយណាដែលអ្នកចូលចិត្តបំផុតក្នុងចំណោមរឿងទាំង ៦ ខាងលើ ?

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ភាពយន្ត ៣ ឈ្នះពានរង្វាន់ Oscars ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម