Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាលចោល

បានផុស

នៅ

អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានព័ត៌មានថាឪពុកតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានប្រកាសកាត់កាលកូនប្រុសរូបនេះចោលដោយសារភាពអកតញ្ញូ។ លោក សំ សុវណ្ណារ៉ាក ត្រូវបានទស្សនិកជនស្គាល់ថា ជាតារាចម្រៀងល្បីឈ្មោះច្រើនគួរសមនៅក្នុងវិស័យសិល្ប:នាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើទំព័រហ្វេសប៊ុកឈ្មោះ Sam Samol ដែលគេស្គាល់ថាជាឪពុកលោក សំ សុវណ្ណារ៉ាក់ បានប្រកាសខ្លឹមសារភ្ជាប់រូបភាពតារាប្រុសរូបនេះថា “ខ្ញុំបាន សំ សំអុល សូមប្រកាសកាត់កាលជាសាធារណ:ថាកូនម្នាក់នេះចោលចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូនផងដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪជេប្រមាថម៉ែឪ”។

លោកបានបន្តទៀតថា បើថ្ងៃក្រោយកូននេះមានរឿងអ្វីប្រព្រឹទ្ធខុសច្បាប់ខ្ញុំជាអាណាព្យាបានមិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះលោក សំ សំអុល ក៏បានបង្ហោះបន្ថែមថា បទសម្ភាសន៍របស់គាត់និយាយថា កាលនៅតូចរស់នៅជាមួយយាយតាឪពុកយកទៅផ្ញើយាយ ដោយមិនបានចិញ្ចឹម គ្មានគុណចំពោះគាត់ ពេលធំឡើងកាលណាគាត់នឹងតបស្នងបែបនេះ។ យ៉ាងណាមិញក្រោយការបង្ហោះនេះមិនបានប៉ុន្មានម៉ោងទេលោកក៏បានលុបចោលវិញ។

ជុំវិញព័ត៌មានដ៏រសើប និងភ្ញាក់ផ្អើលខាងលើនេះ រហូលមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣មិនទាន់មានប្រតិកម្ម​បក​ស្រាយពីតារាប្រុសសង្ហាលោក សំ សុវណ្ណារ៉ាក់ នៅឡើយទេ។ ចំណែកកម្ពុជាថ្មីក៏នៅមិនទាន់អាចស្វែងរកការសួរនាំបន្ថែមពីសំណាក់លោក សំ សុវណ្ណារ៉ាក់ ក៏ដូចលោក សំ សំអុល បានដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៨ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤៣ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម