ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចុះផ្ទាល់ទៅទីក្រុងជួរមុខ ក្រោយជំនួបលោក ស៊ី និង ពូទីន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានចុះផ្ទាល់ទៅកាន់ទីក្រុងជួរមុខបាក់មុត (Bakhmut) ដែលជាបន្ទាយដ៏រឹងមាំរបស់អ៊ុយក្រែននៅភាគខាងកើត ។

លោក ហ្សេលេនស្គី បានលាតត្រដាងពីការចុះទៅកាន់ទីក្រុងនេះកាលពីថ្ងៃពុធ ពោលមួយថ្ងៃ បន្ទាប់ពីលោកបានជួបនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ជាពិសេសគឺនៅក្រោយជំនួបរវាងលោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស៊ី ជីនពីង ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់ទាហានថា ពួកគេមានបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការការពារទឹកដីអ៊ុយក្រែន និងត្រូវខិតខំប្រឹងប្រែងវាយដណ្ដើម ក៏ដូចជាការពារទឹកដីទាំងអស់អស់ដែលជាកម្មសិទ្ធិរបស់ប្រទេស ។

លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថា ប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរំដោះផ្នែកខ្លះនៃទឹកដីភាគខាងកើតអ៊ុយក្រែន ដែលកំពុងត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ។
ជាចុងក្រោយលោកប្រធានាធិបតីរូបនេះសង្កត់ធ្ងន់ថា “យើងត្រូវតែប្រយុទ្ធជាមួយរុស្ស៊ីនៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺដើម្បីរក្សាទង់ជាតិអ៊ុយក្រែនឲ្យនៅតែមានពណ៌ខៀវ និងពណ៌លឿងដដែល” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ