Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេលវែង

បានផុស

នៅ

រុស្ស៊ី និងចិន កំពុងពង្រឹងភាពជាដៃគូជាមួយគ្នានៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ ហើយនឹងបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍនូវអ្វីដែលគេហៅថា រ៉េអាក់ទ័រនឺត្រុងលឿន សម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃពុធទី២២ខែមីនា របស់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Rosatom។

(រូបថត៖ Unsplash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមហ៊ុននេះ, កម្មវិធីដ៏ធំមិនត្រឹមតែសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែនឹងជះឥទ្ធិពលយ៉ាងសំខាន់ដល់វិស័យថាមពលនុយក្លេអ៊ែរពិភពលោកផងដែរ។

ឯកសារដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន Rosatom និងសាជីវកម្មនុយក្លេអ៊ែរជាតិចិនគឺគ្របដណ្តប់លើផ្នែកសំខាន់ៗ ហើយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ក៏ដូចជាការចាប់ផ្តើមគម្រោងថ្មី ទាក់ទងនឹងរ៉េអាក់ទ័រនឺត្រុងលឿន ការផលិតឥន្ធនៈអ៊ុយរ៉ានីញ៉ូម-ប្លាតូនីញ៉ូម និងការគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរផងដែរ។

(រូបថត៖ Alamy)

ការ​ប្រកាស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រយៈពេល​វែងនេះ ​គឺស្ថិត​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ដែល​បាន​បង្ហាញ​ក្នុង​អំឡុងដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ទៅកាន់​ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ប្រទេសចិន បានដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់រុស្ស៊ីចំនួន៥រួចទៅហើយ ហើយបច្ចុប្បន្នមាន៤ទៀតកំពុងសាងសង់ ដែលធ្វើឲ្យរុស្ស៊ី​ ក្លាយជាអ្នកផ្គត់ផ្គង់នុយក្លេអ៊ែរធំបំផុតដល់ប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម