Connect with us

ព័ត៌មានជាតិ

ក្រសួងរំណែនាំគ្រឹះស្ថានសិក្សាអាចបង្រៀនក្នុងថ្នាក់ឬតាមអនឡាញបាន​ក្នុងពេលឈប់សម្រាកវិស្សមកាលធំ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំបន្ថែមដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់អាចរៀបចំការ​បង្រៀននៅក្នុងថ្នាក់ឬតាមអនឡាញ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សានីមួយៗ នៃការឈប់​សម្រាកវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ មេសា រហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបន្ថែមនេះ បន្ទាប់ពីក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថាន​សិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងឯកជននិងគ្រឹះស្ថានឧត្តមសិក្សា​នៅទូទាំងប្រទេស​ឈប់សម្រាក​វិស្សមកាលធំចាប់ពីថ្ងៃទី ២០ មេសារហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣ ដើម្បីចូលរួមសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក បណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ក្នុងអំឡុងពេលនៃវិស្សមកាលធំ ឬការឈប់សម្រាក ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងសូម​បញ្ជាក់បន្ថែមថា ការដែលក្រសួងឱ្យមានវិស្សមកាលធំនេះ គឺដើម្បីអនុញ្ញាតឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុ សិស្ស និស្សិត, ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុង សកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំ​ទ្រដល់​ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ប៉ុន្តែ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិស្សមកាលធំនេះ ក្រសួង អនុញ្ញាតឱ្យរៀបចំការបង្រៀន និងរៀនតាម​អនុឡាញ ឬការប្រឡងឡងនានា ឬកម្មវិធីចាំបាច់ណាមួយ ឬការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សារបស់គ្រឹះស្ថាន សិក្សាផ្ទាល់។

ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ចូលរួមទស្សនា​ដោយផ្ទាល់ ឬតាមប្រព័ន្ធ ផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការីនីកម្ពុជា។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា​ហ្គេមលើក​ទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម