ព័ត៌មានអន្ដរជាតិ
កំណើនគ្រោះថ្នាក់ និងករណីស្លាប់កើនឡើង ដោយសារថ្នាំបន្តក់ភ្នែក នៅអាមេរិក
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) បានរាយការណ៍ថា មនុស្សពីរនាក់ទៀតបានស្លាប់ ដោយសារការឆ្លងមេរោគភ្នែកពីបាក់តេរីនៅក្នុងថ្នាំបន្តក់ភ្នែក EzriCare artificial និង ៤ នាក់ទៀតបានវះកាត់យកភ្នែកចេញ។
ចាប់តាំងពីខែមករាមក CDC បានរកឃើញមនុស្សចំនួន ៦៨ នាក់ នៅក្នុង ១៦ រដ្ឋដែលឆ្លងបាក់តេរីធន់នឹងថ្នាំហៅថា Pseudomonas aeruginosa ទន្ទឹមនោះមាន ៨ នាក់ខ្វាក់ភ្នែកមើលលែងឃើញតែម្ដង។
ភ្លាមៗបន្ទាប់ពីការផ្ទុះឡើង CDC បានជូនដំណឹងដល់ជនជាតិអាមេរិកថា អ្នករងផលប៉ះពាល់ជាច្រើនបានប្រើ EzriCare Artificial Tears ដែលជាថ្នាំបន្តក់ភ្នែកគ្មានវេជ្ជបញ្ជាច្បាស់លាស់។ ចំណែករដ្ឋបាលចំណីអាហារនិងឱសថ (FDA) ក៏បានចូលរួមប្រឆាំងនឹងការចរាចរណ៍ផលិតផលនេះក្នុងទីផ្សារផងដែរ ។
គួរបញ្ជាក់ថាបាក់តេរី Pseudomonas aeruginosa អាចឆ្លងក្នុងឈាម សួត និងរបួសលើខ្លួនប្រាណ ជាពិសេសវាពិបាកព្យាបាលខ្លាំង ព្រោះជាបាក់តេរីធន់នឹងថ្នាំ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ថ្នាំបន្តក់ភ្នែកមួយប្រភេទ សង្ស័យបង្កគ្រោះថ្នាក់ដល់មនុស្សនៅ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន