ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត ២០០ខ្នងក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
នៅយប់ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ មានភ្លៀងមួយមេយ៉ាងធំអមទៅដោយខ្តល់កន្ត្រាក់បោកបក់ចំស្រុកចំនួនពីរ មានស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងរបើកស័ង្កសី អស់ចំនួន ១៩៩ខ្នង ក្នុងនោះ ទ្រព្យសម្បត្តិនិងសត្វពាហនៈ របស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញ ប៉ុន្តែមិនធ្វើឱ្យមនុស្សរងរបួស និងស្លាប់ឡើយ។
ក្រោយពីកើតហេតុ មានកងកម្លាំងទាំង៣អង្គភាព ក្នុងនោះ មាននគរបាល អាវុធហត្ថ និងយោធា មន្ត្រីមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ និងជួយសង្រ្គោះបានទាន់ពេលវេលា។
មន្ត្រីមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៩៩ខ្នងក្នុង២ស្រុកនោះ ភាគច្រើនរបើកដំបូល ស្រុកថ្មពួកប៉ះពាល់ចំនួន១៩០ខ្នងផ្ទះ ២ស្រុកស្វាយចេកប៉ះពាល់ចំនួន៩ខ្នងផ្ទះ។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ថា ស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ៣ឃុំស្មើចំ ១៩០ខ្នងផ្ទះ និងសាលារៀន ៥ខ្នង មានឃុំថ្មពួក ឃុំគំរូ ឃុំភូមិថ្មី បណ្តាលខូចខាតផ្ទះសម្បែងមានរលំផ្ទះ និងប៉ើងដំបូលនិងដើមឈើសង្កត់ផ្ទះតែសំណាងគ្មានអ្នកគ្រោះ។
លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេកបានបញ្ជាក់ថា ស្រុកស្វាយចេកមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន៩ខ្នង ផ្ទះប៉ះពាល់ឃុំទ្រាសមាន២ភូមិមាន ១.ភូមិពន្លៃចាស់ ២ខ្នងផ្ទះ ២.ភូមិពន្លៃថ្មី៧ខ្នងផ្ទះដែលមានរលំនិងប៉ើងដំបូលភាគច្រើន។
អង្គភាពទាំង៣ បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានថាផ្ទះប្រជាពលរដ្ឋត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់២ ស្រុក ក្នុងខេត្តបន្ទាយមានជ័យនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះជួយអន្តរាគមន៍ជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង
មាន២ស្រុកនៅផ្នែកខាងជើងខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យឡើងវិញហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៤ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ