Connect with us

ព័ត៌មានជាតិ

ក្រុងភ្នំពេញខ្វះទឹកស្អាតប្រើប្រាស់ ២៥ម៉ឺនម៉ែត្រគូប ខណៈការផលិតបានតែ ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ

បានផុស

នៅ

​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូប​ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើតាមការប្រកាសរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី ២៣ មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹក​ប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់​ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្ទោ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល,សង្កាត់ចោមចៅ១, សង្កាត់ចោមចៅ២, និងសង្កាត់ចោមចៅ៣, សង្កាត់កាកាប១, និងសង្កាត់កាកាប២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹង​មានជ័យ៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជន​ដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងសូមមេត្តា​ជឿជាក់ថា រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាព​ការណ៍​ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យ៉ាងពេញទំហឹងក្នុងការផ្តល់​ទុនវិនិយោគ ដើម្បីឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាព​អាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះ​ស្រាយ​បញ្ហាខ្វះទឹក ជាជំហានៗ ឲ្យខាងតែបាន ចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០%ហើយ។

ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូប​ក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុង​មួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់​។

​​ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​​បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹក​ប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយ​សន្សំសំចៃទឹកស្អាត ​ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ខ្ពស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម