Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ថ្លែងអំណរគុណដល់ប្រធានមូលនិធិនីប៉ុន ដែលជួយដល់ប្រទេសកម្ពុជាលើវិស័យអប់រំ និងវិស័យសុខាភិបាល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រធានមូលនិធិនីប៉ុន (The Nippon Foundation) ដែលជួយដល់ប្រទេសកម្ពុជាលើវិស័យអប់រំ និងវិស័យសុខាភិបាល។ ការថ្លែងអំណរគុណនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation) នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះលោក សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមានសកម្មភាព លើវិស័យ៖

ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។

ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន ៥ពាន់នាក់ ឲ្យបានទទួលការសិក្សានៅភ្នំពេញផង និងនៅក្រៅប្រទេសផង។

ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍​ថា មកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។

ទី៤- សកម្មភាពរបស់មូលនិធិនីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើននូវសកម្មភាព របស់មូលនិធិរបស់លោកសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ, លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេស មីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យលោក សាសាកាវ៉ា ប្រធានមូលនិធិនីប៉ុន បន្តជួយដល់ប្រទេសកម្ពុជាបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម