សុខភាព
មកដឹងពីអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹករបស់បាយអូទីន ឬវីតាមីន H
បាយអូទីនគឺជាវីតាមីនមួយក្នុងចំណោមវីតាមីន B ដែលជួយឱ្យរាងកាយបំប្លែងអាហារទៅជាថាមពល ជាពិសេសវាជួយថែរក្សាស្បែក សក់ ភ្នែក ថ្លើម និងប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អ ។

ក្នុងមួយថ្ងៃមនុស្សពេញវ័យគួរទទួលទានបាយអូទីនចន្លោះពី ៣០ ទៅ ១០០ មីក្រូក្រាមទើបជាការប្រសើរ ណាមួយដោយសារវាជាសារធាតុងាយរលាងក្នុងទឹកដូច្នេះបរិមាណដែលលើសនឹងបង្ហូរមកតាមទឹកនោមមិនបង្កការរំខានឡើយ ។
យោងតាមការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរដែលទទួលទានបាយអូទីនអាចជួយរាងកាយក្នុងការរក្សាតុល្យភាពជាតិស្ករក្នុងឈាមបានយ៉ាងល្អ ចំណែកអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយវិញវាជួយការពារសុខភាពក្រលៀនទៀតផង ។

យើងអាចស្រូបយកបាយអូទីបបានតាមរយៈម្ហូបអាហារមួយចំនួនរួមមាន ៖ ស៊ុតក្រហម, ថ្លើមសត្វ, ក្រលៀនសត្វ, សណ្ដែកដី, គ្រាប់ធញ្ញជាតិទូទៅ, សណ្ដែកសៀង, ស្រូវសាលី, ផ្កាខាត់ណា, ចេក, និងផ្សិតជាដើម ។

ជាមួយគ្នានេះដែរ បាយអូទីនថែមទាំងជាវីតាមីនល្អបំផុតសម្រាប់ស្ត្រីមានគភ៌ដូចគ្នា ព្រោះវាអាចជំនួយដល់ការលូតលាស់របស់អំប្រ៊ីយ៉ុងនៅក្នុងផ្ទៃឲ្យមានសុខភាពល្អ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អាហារបំប៉នវីតាមីន D មិនមានប្រសិទ្ធភាពចំពោះអ្នកលើសទម្ងន់ទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ