ព័ត៌មានជាតិ
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនា គឺមុនការបោះឆ្នាតជ្រើសរើសតំណាងរាស្រ្តដែលរៀបចំឡើងនៅខែកក្កដាខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អមនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ស្របនឹងពិធីបើកការដ្ឋានការស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត ដែលគ្រោងធ្វើឡើងឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣។
គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយតភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាផងដែរ។
ផ្លូវដឹកជញ្ជូនដ៏សំខាន់នេះត្រូវបានស្តារពង្រីកពី ២ គន្លងទៅ ៤ គន្លង ដោយបែងចែកជា ៣ កំណាត់ផ្សេងៗគ្នាគឺផ្នែកខាងជើង, តំបន់កណ្ដាល, និងផ្នែកខាងត្បូង ដោយគិតចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ។ គម្រោងកែលម្អផ្លូវជាតិលេខ ៥ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ដែលចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ។
នៅចំពោះមុខលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល សង្ឃឹមថា JICA ក៏នឹងនៅតែបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង ៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់។
គួរបញ្ជាក់ថា ក្រៅពីកំពុងអនុវត្តគម្រោងកែលម្អផ្លូវជាតិលេខ ៥ JICA កំពុងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅនៅកំពង់ផែខេត្តព្រះសីហនុ រួមទាំងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន