Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ច​ចាត់ការមន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយា

បានផុស

នៅ

ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃមួយរូប បានប្រើហិង្សាដ៏ឃោរឃៅលើភរិយា​ នាំឱ្យរងរបួសជាច្រើនកន្លែង នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលរូបនេះហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្រ្តីរងគ្រោះជាភរិយា ឈ្មោះ Nhoem Sokleng ដែលបានបង្ហោះនៅលើបណ្តាញសង្គម បញ្ជាក់ថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃស័ក្តិ២ បានប្រើអំពើហិង្សា គំរាមកំហែង​បាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេរប្រមាថជាខ្លាំង។ តាមរយៈវីដេអូនេះ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផងដែរ។

ក្រោយមានការបង្ហោះវីដេអូនេះ មានមហាជនជាច្រើន សម្តែងការខឹងសម្បារលើករណីប្រើហិង្សានេះ ដោយសាធារណជន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើបញ្ហានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម