Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង គ្រោងប្រកាសបញ្ឈប់ការបន្ទោរបង់​ពាសវាលពាសកាល ក្នុងឆ្នាំនេះ

បានផុស

នៅ

 រដ្ឋបាលខេត្តកំពង់ឆ្នាំ បានដាក់ចេញនូវការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាលត្រឹមខែ មីនា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ននេះ នៅទូទាំងប្រទេសសម្រេចបានលទ្ធផលប្រមាណ ៩៥ភាគរយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រដ្ឋបាលខេត្ត​បានដាក់ចេញ​យុទ្ធសាស្រ្តមួយចំនួន ដើម្បីសម្រេចបានឱ្យបានបញ្ឈប់ការបន្ទោរបង់​ពាសវាលពាសកាល​នៅទូទាំងនៅខេត្ត។

ដើម្បីសម្រេចបានឱ្យបានតាមគោលដៅ លោកអភិបាលខេត្ត បានជំរុញឲ្យប្រជាពលរដ្ឋ ក្នុង ភូមិ ឃុំ ទាំងអស់ រួមគ្នាបញ្ឈប់ការបន្ទោរបង់ ពាសវាល ពាសកាល ដើម្បីឲ្យខេត្ត ស្រុក ទទួលបាន ការប្រកាសទទួលស្គាល់ ជាផ្លូវការថា ខេត្តបញ្ឈប់ការបន្ទោរបង់ ពាសវាល  ពាសកាល (ODF)។

លោកបន្តថា ខេត្តកំពង់ឆ្នាំងទាំងមូលមាន ៨ ស្រុក ក្រុង ក្នុងនោះ ក្រុង១ និងស្រុកចំនួន ៧ ហើយបច្ចុប្បន្ននៅមិនទាន់​សម្រេចបាន​ការងារអនាម័យ គឺស្រុកជុំគិរី និងស្រុកកំពង់លែង។ស្រុកទាំង២ នេះទើបសម្រេច លទ្ធផលបានជាង 70% ប៉ុណ្ណោះ។ បើធៀបនឹងស្រុកដទៃដែលសម្រេចបាន 100%។

លោក អភិបាលខេត្តសង្កត់ធ្ងន់ថា គោលបំណងដែលរដ្ឋបាលខេត្តខិតខំជំរុញ និងបញ្ចប់ការបន្ទោរបង់ពាសវាល ពាសកាល គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ។

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម