ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលផ្លូវ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានជួសជុលផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាខែក្រោយនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោក សំ លាងទ្រី បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ដែលមានដូចជា៖
ការជួសជុលផ្លូវជាតិលេខ៦២ ក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ 175+500 ដល់គ.ម 179+000 ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ការថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៣,៩០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ
ការថែទាំផ្លូវជាតិលេខ ៦២ (ក្រាលកៅស៊ូ DBST) នៅចន្លោះ គ.ម 143+000 ដល់ គីឡូម៉ែត្រ 144+500 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ