ព័ត៌មានជាតិ
អភិបាលខេត្តកែប ស្នើលោក ជា សុផារ៉ា ជួយអភិវឌ្ឍទីតាំងចំនួនបី ដើម្បីនិរន្តរភាពខេត្ត
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានស្នើសុំលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ឱ្យជួយអភិវឌ្ឍទី តាំងចំនួនបីកន្លែង នៅក្នុងខេត្តកែប នៅខណៈដែលលោកឧបនាយករដ្ឋមន្រ្តី អញ្ជើញក្នុង ពិធីសម្ពោធឆ្នេរ សមុទ្រគម្រូសណ្ឋាគារថ្ងៃបាំងឆ័ត្រ កាលពីថ្ងៃទី ២៤ មីនា ដើម្បីបន្តនិរន្តរភាពរបស់ខេត្តកែប។
សំណើរទាំងដែលលោកអភិបាលខេត្តស្នើនេះ រួមមាន ទី១-ចាក់ពង្រីកឆ្នេរកម្សាន្ត ចាប់ពីចំណុចពយព្រះរាជដំណាក់ រហូតដល់រង្វង់មូល ៩៩ម៉ែត ប៉ែកខាងត្បូងឆ្នេរ ២.៧០០ម៉ែត្រ ទូ២- អាងប្រព្រឹត្តិកម្មខ្នាតធំនៅប៉ែកខាងជើងឆ្នេរ ២.៧០០ម៉ែត្រ និង៣-ជួយកសាងរូបសំណាកបដិមាចំនួន ២កន្លែង រូបទី១ ជាបដិមាខ្នាតធំបែបព្រះពុទ្ធសាសនា និងរូបទី២ ជាបដិមាខ្នាតធំបែបព្រហ្មញ្ញសាសនា។
តបនឹងការស្នើនេះ លោក ជា សុផារ៉ា បានបញ្ជាក់ថា នឹងទទួលយកទៅពិចារណា និងសិក្សាលម្អិតឱ្យបានល្អិតល្អន់នូវសំណើរនេះ។
លោកបានលើកឡើងថា សំណូមពរទី១ ការចាក់ពង្រីកឆ្នេរសមុទ្របន្ថែម លោកតម្រូវឱ្យសិក្សាពីផលប៉ះពាល់ និងសិក្សាពីកញ្ចប់ថវិកាក្នុងការចំណាយសម្រាប់អនុវត្តសំណើរនេះ យ៉ាងណាលោកអះអាងថា នឹងខិតខំឆ្លើយតបជាមួយសំណូមពរនេះ។
សម្រាប់សំណូមពរទី២ ការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ លោកតម្រូវឱ្យរដ្ឋបាលខេត្ត សហការគ្នាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជៀសផុតពីបញ្ហានានា ដោយត្រូវរៀបចំជាប្រព័ន្ធ ១. លំនៅដ្ឋាន ២. ភោជនីយដ្ឋាន និង៣. បណ្ដាសណ្ឋាគារ កុំឱ្យទឹកកខ្វក់ទាំងនោះហូរចូលសមុទ្រ និងត្រូវសិក្សាបន្ថែមពីបច្ចេកទេសថ្មីៗ ដែលប្រទេសជិតខាងគេអនុវត្តបានជោគជ័យ។
ដោយឡែកសម្រាប់សំណូមពរទី៣ ការកសាងរូបសំណាកបដិមា លោកស្នើឱ្យមានការស្ទាប់ស្ទង់ជាមួយមតិមហាជន ដើម្បីធ្វើការតិះទៀនកែលម្អ និងជៀសឱ្យបានពីផលប៉ះពាល់ជាមួយវប្បធម៌ ជំនឿ និងសាសនា ជាដើម។
អត្ថបទ៖ សឹង រ៉ាត់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់