កីឡា
បិទការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើស ថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២-២០២៣
ការប្រកួតកីឡាសិស្សបឋមសិក្សាមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើឡើងនៅទីលានបាល់ទាត់សិប្បនិម្មិត វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោ ភ័ណ បានរៀបចំពិធីបិទ កាលពីល្ងាចថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៣ ។បិទការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើស ថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២-២០២៣
ដោយមានការចូលរួម លោក យឹម សំណាង អភិបាលរងខេត្ត និងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត អនុប្រធានមន្ទីរអប់រំខេត្ត លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិភូដឹកនាំកីឡាករ កីឡា ការនី និងសិស្សានុសិស្សជាច្រើន ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2112-1024x768.png)
លោកឈូ ប៊ុនរឿងបានមានប្រសាន៍ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ ២០២២- ២០២៣នេះ ប្រព្រឹត្តទៅមានរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ ថថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២២។ លោកឈូ ប៊ុនរឿងបានមានប្រសាន៍បញ្ជាក់ឲ្យដឹងបន្តថា លទ្ធផលនៃការប្រកួតប្រភេទវិញ្ញាសាអត្តពលកម្ម រត់ល្បឿន៨០ម៉ែត្រ នារី លេខ១ បានទៅលើ រឿន ស្រីប្រាំង ស្រុកថ្មពួក លេខ២បានទៅលើ ជា សុម៉ាវត្តី ស្រុកម៉ាឡៃ លេខ ៣ បានទៅលើ រ៉ី សារុំ ស្រុកភ្នំស្រុក។
រត់ល្បឿន៨០ម៉ែត្រ បុរស លេខ១ បានទៅលើ មាស ម៉ៅ ស្រុកកថ្មពួក លេខ២បានទៅលើ ជុំយ៉ុងហូ ស្រុកភ្នំស្រុកលេខ ៣ បានទៅលើ មឿន សុផៃ ស្រុកមង្គលបូរី ។ លោតកម្ពស់នារី លេខ១ បានទៅលើ សេង ស្រីនុត ស្រុកអូរជ្រៅ លេខ២ បានទៅលើ សៃនី ណៃ ស្រុកមង្គលបូរីលេខ ៣ បានទៅលើណាង សូណា ស្រុកម៉ាឡៃ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2113-1024x768.png)
លោតកម្ពស់បុរស លេខ១ បានទៅលើ ហួត ហេងលីហុង ស្រុកម៉ាឡៃ លេខ ២ បានទៅលើ ឆាត ស៊ាឆុង ស្រុកព្រះនេត្រព្រះ លេខ ៣ បានទៅលើស៊ុន សឹង ស្រុកភ្នំស្រុក ។លោតចម្ងាយនារី លេខ១ បានទៅលើ ធឿង នារតី ស្រុកព្រះនេត្រព្រះ លេខ២ បានទៅលើម៉ុញ បូផា ស្រុកថ្មពួកលេខ ៣ បានទៅលី ដារ៉ា ស្រុកមង្គលបូរី ។
លោតចម្ងាយបុរស លេខ១ បានទៅលើ រើន ប៊ុនរេ ស្រុកព្រះនេត្រព្រះ លេខ ២ បានទៅលើ ណុច ប៊ុនណា ស្រុកមង្គលបុរី លេខ ៣ បានទៅលើឈឿម ឈិតសានុត ស្រុកថ្មពួកចោលដំដែកនារី លេខ១ បានទៅលើ លឹមលីហ្សា ស្រុកអូរជ្រៅ លេខ២ បានទៅលើឃុច ជីវ៉ា ស្រុកព្រះនេត្រព្រះលេខ ៣ បានទៅលើភ្លឿយ សុផាត ស្រុកថ្មពួក ចោលដំដែកបុរស លេខ១ បានទៅលើ បឺ តុលា ស្រុកព្រះនេត្រព្រះ លេខ ២ បានទៅលើ ស្រស់ វុទ្ធី ស្រុកថ្មពួក លេខ ៣ បានទៅលើឌឿង សារ៉ា ស្រុកមង្គលបូរី ។
ដើរចម្ងាយ ៣គម នារី លេខ១ បានទៅលើ ភាព រដ្ឋា ស្រុកម៉ាឡៃ លេខ២ បានទៅលើ យ៉ុង សុជាតា ក្រុងសិរីសោភ័ណ លេខ ៣ បានទៅលើឡម គឹមហុង ស្រុកអូរជ្រៅ.។ ដើរចម្ងាយ៦គម បុរស លេខ១ បានទៅលើវង្ស គឹមហោ ស្រុកម៉ាឡៃ លេខ ២ បានទៅលើម៉ាត ច័ន្ទលេង ស្រុកអូរជ្រៅ លេខ ៣ បានទៅលើនាង មិសិង្ហវណ្ណ ស្រុកមង្គលបូរី ។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹងបន្តថា ចំពោះលទ្ធផលកីឡា បាល់ទះនារី លេខ ១ បានទៅលើ ស្រុក ព្រះនេត្រព្រះ លេខ២ បានទៅលើ ក្រុងប៉ោយប៉ែត លេខ ៣ បានទៅលើ ស្រុកមង្គលបូរី ។
– បាល់ទះបុរស លេខ១ បានទៅលើស្រុកព្រះនេត្រព្រះលេខ២ បានទៅលើក្រុងសេរីសុភ័ណលេខ ៣ បានទៅលើស្រុកមង្គលបុរី។
បាល់បោះនារី លេខ១ បានទៅលើ ក្រុងប៉ោយប៉ែត លេខ ២ បានទៅលើស្រុកព្រះនេត្រព្រះលេខ ៣ បានលើក្រុងសិរីសោភ័ណ ។
បាល់បោះបុរស លេខ១ បានទៅលើក្រុងសិរីសោភ័ណ វិទ្យាល័យហ៊ុនសែនខ្លាកូន លេខ២ បានទៅលើស្រុកថ្មពួក លេខ ៣ បានទៅលើស្រុកមង្គលបូរី។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2114-1024x768.png)
ចំណែក ឯបាល់ទាត់បុរស លេខ ១ បានទៅលើកក្រុងសិរីសោភ័ណវិទ្យាល័យហ៊ុនសែនខ្លាកូន លេខ២ បានទៅលើស្រុកថ្មពួក និងលេខ៣ បានទៅលើស្រុកមង្គលបូរី បាល់ទាត់នារី គ្មាន។
លោកយឹម សំណាងបានមានប្រសាសន៍ថា កីឡា ទទួលបាន នូវ សុខភាព ល្អ មាន ទំនាក់ទំនង មាន មេត្រីភាព និង មាន សាមគ្គីភាព ។ ហើយការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ ន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅ មក។
ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងសង្គម ជាតិផងដែរ។
លោកយឹម សំណាង បានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មាការប្រកួតកីឡាគណៈ ប្រតិ ភូកីឡាទាំង៩ ស្រុក ក្រុង ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហ ការគ្នាបានយ៉ាង ល្អក្នុងការប្រកួតកីឡាមធ្យមសិក្សាក្នុងពេលនេះឲ្យទទួលបានជោគជ័យ លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឲ្យ ក្រុង ស្រុក នីមួយៗរបស់ខ្លួនផងដែរ។ លោកក៏បានអំពាវនាវដល់សិស្សា នុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កងកម្លាំង និងមហាជនអញ្ជើញចូលរួមលើកកម្ពស់កីឡាឲ្បានគ្រប់ៗគ្នា៕
អត្ថបទ៖ វ៉ាន់ ណាង
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-2119-1024x768.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?