Connect with us

ព័ត៌មានជាតិ

៦៦ឆ្នាំនៃទំនាក់ទំនងគ្នា កម្ពុជា-ម៉ាឡេស៊ី បានលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ

បានផុស

នៅ

នៅថ្ងៃចន្ទនេះ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល១ថ្ងៃ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីមកកម្ពុជានៅពេលនេះ នឹងនាំ មកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី។ ឆ្លៀតឱកាសនេះ «កម្ពុជាថ្មី»សូមបង្ហាញពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំង២ដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និងម៉ាឡេស៊ី បានបង្កើតទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៥៧មកម្ល៉េះ តែដោយសារកម្ពុជាបានជួបវិបត្តិសង្គ្រាមជាបន្តបន្ទាប់ ប្រទេសទាំងពីរបានរក្សាចំណងការទូតនៅត្រឹមកម្រិតភារធារីស្តីទី។ លុះនៅពេលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ទើបកម្ពុជា បានតភ្ជាប់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១។តាមរយៈទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ី ក្នុងឆ្នាំ២០២២ គឺភាគីទាំងពីរ បានបន្តប្ដេជ្ញាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីលើគ្រប់វិស័យ ជាអាទិ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការងារ រួមទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ចំពោះទំនាក់ទំនងការទូត គឺថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជារឿយៗ ជាពិសេសកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២២ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចំនួន២រូប ក៏បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាដែរ។ ក្នុងនោះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ ជានាយករដ្ឋមន្ត្រីទី៧ នៃម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មក​​​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ខណៈសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទស្សនកិច្ចនៅពេលនោះ គឺជាតឹកតាងបង្ហាញអំពីមិត្តភាព សាមគ្គីភាព និងភាព​រឹ​ង​មាំ​នៃទំ​នាក់ទំនងទ្វេភាគីកម្ពុជា និងម៉ាឡេស៊ី។

លុះនៅខែកុម្ភៈ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី លោក ​ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយពេលលោកត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីទី៨ ជំនួសលោក មហាធា។ ទស្សនកិច្ចរបស់លោក យ៉ាកុប ក្នុងឆ្នាំ២០២២នោះ គឺស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងម៉ាឡេស៊ី ផង និងស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានផង។ នៅពេលនោះ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី បានឯកភាពបន្ត ជំរុញ និងបានប្ដេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការងារ សេដ្ឋកិច្ច ឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបានការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ដោយឡែក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៊ី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ ដើម្បីសំដៅធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងទ្វេភាគីដ៏យូរលង់ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ក្រសួងការបរទេសកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លើសពីនេះ ក៏នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាពរបស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។

បើមើលអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីវិញ គឺនៅក្នុងឆ្នាំ២០២១ មានចំនួនប្រមាណជាង ៥០០លានដុល្លារអាមេរិក កើនឡើងចំនួន១៣% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ម៉ាទ្បេស៊ី គឺជាប្រទេសឈរនៅចំណាត់ថ្នាក់​លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលបាននាំចូលអង្ករកម្ពុជាច្រើនជាងគេ ដោយក្នុងឆ្នាំ២០២១ ប្រទេសម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួនជាង៤ម៉ឺន៦ពាន់តោន កើនចំនួន៨% បើធៀបនឹងឆ្នាំ២០២០។

សម្រាប់ក្នុងឆ្នាំ២០២២ កន្លងទៅ ​កម្ពុជា និង​ម៉ាឡេស៊ី មានទំហំពាណិជ្ជកម្មសរុប​ប្រមាណជាង៦២០​លាន​ដុល្លារ​ កើនឡើង​ជាង២៣% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ក្នុងនោះ ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី មាន​ទឹកប្រាក់ចំនួន ១១១លាន​ដុល្លារ កើនជាង១០% និង​ការនាំចូលទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុ​ជាមានប្រមាណជាង ៥០៨​លាន​ដុល្លារ កើនជាង ២៦%៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម