Connect with us

ជីវិតកម្សាន្ដ

មានការគាំទ្រយ៉ាងខ្លាំងក្រោយ Galaxy Navatra ផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» អមព្រឹត្ដិការណ៍ស៊ីហ្គេម

បានផុស

នៅ

បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗពីដំណើរការផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” របស់ផលិតកម្ម Galaxy Navatra គេឃើញមហាជនជាច្រើនបានសម្ដែងការសាទរគាំទ្រយ៉ាងផុលផុស និងកោតសរសើរផលិតកម្មយក្សមួយនេះទៀងផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ ថ្មីៗនេះGalaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកកំបូង ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែកជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូល​តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

តាមរយៈ វីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន»ដែលចាត់ទុកថា ជាបទ​ចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ ហើយមហាជនខ្មែរហាក់អន្ទះសារចង់ទស្សនាMVជាផ្លូវការឆាប់ៗ។

យើងតាមការបញ្ចេញមតិមួយចំនួន មហាជនខ្លះអះអាងថា៖ «ពេលបានឃើញការសម្តែងនឹង MV ហ្កាឡាក់ស៊ីហើយ មានអារម្មណ៌ថារំភើប សូមសរសើរផលិតកម្មហ្កាឡាក់ស៊ី ពិតជាអស្ចារ្យមែន, និយាយតាមត្រង់ឃើញទិដ្ឋភាពបែបនេះហើយ ព្រឺរោមខ្លាំង ពិតជាអស្ចារ្យមែននិង កម្របានទិដ្ឋភាពបែបនេះខ្លាំងណាស់កំពូលអាយដលទាំង៤ច្រៀងរួមគ្នា គ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់។

អ្នកខ្លះទៀតក៏បានលើកឡើងថា ពិតជាអស្ចារ្យណាស់ សំរាប់បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” ពិតជាដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា។សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន ជាដើម។ មហាជនភាគច្រើនបានពោលសរសើរលើកទឹកចឹត្តដល់ផលិតកម្ម Galaxy ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

សូមបញ្ជាក់ថា បទ “ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម