ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Selena Gomez កំពុងណាត់ជួប Zayn Malik
បន្ទាប់ពីរបញ្ចប់សង្គ្រាមជាមួយ hailey bieber និង kylie jenner ក៏មានលេចធ្លាយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Selena Gomez ជាមួយនឹង Zayn Malik ថា ពួកគេបានណាត់ជួបនិងមានទំនាក់ទំនងស្នេហានៅភោជនីយដ្ឋានមួយក្នុងទីក្រុងញូវយ៉ក ។
Zayn និង Selena Gomez បានផ្ទុះចចាមអារ៉ាមដោយភាគីនោះអះអាងថា ឃើញគូស្នេហ៍មួយគូនេះកាន់ដៃគ្នាឱបនៅតំបន់ផ្លូវ SoHo ក្នុងទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍ ទោះយ៉ាងណាក៏នៅមិនទាន់មានរូបភាពបញ្ជាក់ពីព័ត៌មាននេះដែរ។
នេះធ្វើឱ្យទស្សនិកជនមានចម្ងល់ថាតើតារាបង្ហាញម៉ូដ Gigi Hadid នឹងមានអារម្មណ៍យ៉ាងណានៅពេលដែលអតីតមិត្តប្រុស Zayn ណាត់ជួបមិត្តរបស់នាងគឺ Selena ។ ទន្ទឹមនឹងនេះប្រភពពី Us Weekly បានចែករំលែកថា តារាបង្ហាញម៉ូដ Gigi មិនខ្វល់ថា Zayn ណាត់អ្នកណាទេ ព្រោះតែនាងលែងមានអារម្មណ៍ចំពោះ Zayn ទៀតហើយ។ ទោះបីជាបែបនេះក៏ដោយអ្នកទាំងពីរនៅតែរក្សា ទំនាក់ទំនង “មិត្តភាព” ដើម្បីចិញ្ចឹមកូនស្រីរបស់ពួកគេជាមួយគ្នា។
យ៉ាងណាមិញ តារាបង្ហាញម៉ូដ Gigi Hadid ថ្មីៗនេះត្រូវបានគេរាយការណ៍ថាកំពុងទាក់ទងជាមួយតារាសម្តែង ហូលីវូដ Leonardo DiCaprio បន្ទាប់ពីត្រូវបានគេប្រទះឃើញរួមគ្នាកាលពីខែ កញ្ញា ឆ្នាំ ២០២២ នៅឯកម្មវិធី New York Fashion Week ៕
ប្រែសម្រួល៖នាងតូច
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?