Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​កម្ពុជា​ ប្រទេស​អាស៊ាន ០៣ ទៀត គ្រោង​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ពី​ចិន

បានផុស

នៅ

ក្រោយ​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ១៩ ពី​ប្រទស​ចិន សម្តេច​តេជោ ហ៊ុន សែន ​បាន​កត់​សម្គាល់មាន​​ប្រទេស​​មួយ​ចំនួន​ ​បាន​ប្រើប្រាស់វ៉ាក់សាំង​ដែល​ផលិត​ដោយ​ចិន​រួច​មក​ហើយ​ រួម​ទាំង​ប្រទេស​អាស៊ានមួយ​ចំនួន​ដែរ។

សម្តេចតេជោលើកករណី​ប្រទេស​ឥណ្ឌូណេស៊ីដែល​ជា​ប្រទេស​មាន​ចំនួនប្រជាជន​ច្រើន​បំផុត​ទី ៤ លើលោក​បន្ទាប់ពីចិន ឥណ្ឌា អាមេរិក ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ទទួល​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មុន​គេ។ ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពិន ក៏​គ្រោង​ប្រើប្រាស់​វ៉ាក់សាំ​របស់​ចិន​​ដែរ​ក្នុង​តំបន់អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​នៅ​អាហ្វ្រិក​និង​មជ្ឈិមបូព៌ា​ដូចជា អេហ្សីប និង​នៅ​អាមេរិក​ឡាទីន​ ក៏​បានប្រើប្រាស់​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួច​ហើយ​។

សម្តេច​បញ្ជាក់ថា​ មិន​អាច​រង់ចាំ​ត​ទៅ​ទៀត ដោយសារ​ភាព​ចាំបាច់​ការពារ​សុខភាព​ប្រជាពលរដ្ឋ ដោយសារ​មាន​ការ​ឆ្លង​ប៉ុន្មានថ្ងៃនេះ ភាគច្រើន​ជា​ពលករ​ចេញ​ពីប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង។

ដោយសារ​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​ប្រទេស​មួយ​ចំនួន​ទៀត​មិន​តិច​ជាង ១០ ប្រទេស និង​លក្ខខណ្ឌ​ការ​រក្សា​ទុក​សមស្រប​ស្ថានភាព​ប្រទេស​កម្ពុជា។ នេះ​ជា​មូលហេតុ​ដែល​កម្ពុជា​សម្រេច​នឹង​ប្រើប្រាស់​វ៉ាក់សាំង​របស់ចិន។

រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា ហើយវ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ប្រើប្រាស់​មាន​ឈ្មោះ Sinopharm៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

សន្តិសុខសង្គម២០ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម