Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារណែនាំម្ចាស់រោងចក្រ​សហគ្រាសយកចិត្តទុកដាក់ចំពោះអគ្គិភ័យនៅកន្លែងធ្វើការ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយក​ចិត្តទុកដាក់ចំពោះអគ្គិភ័យនៅកន្លែងធ្វើការដើម្បីចៀសវាងនូវការខូចខាតទ្រព្យសម្បត្តិ ប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងអាយុជីវិតមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារ​ប្រចាំរោងចក្រសហគ្រាសនៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ិត ​សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាក្រុមការងារសុវត្ថិភាព និងសុវត្ថិភាពការងារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព
និងសុខភាពការងារនៅថ្នាក់សហគ្រាស និងចូលរួមលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងនៅកន្លែងធ្វើការ។

លោករដ្ឋលេខាធិការបានបន្តថា «ជាការពិតណាស់ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយដែលទាមទារការចូលរួមយ៉ាងសកម្មភាព និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់រួមមានរាជរដ្ឋាភិបាល អង្គការនិយោជក អង្គការកម្មករនិយោជិតអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ»។

លោកបានបន្តទៀតថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យវិធានការណ៍ត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើអគ្គិសនី និងការងារផ្សាពិតជាមានសារសមខាន់ណាស់ប្រសិនបើមានការធ្វេសប្រហេសដោយសារសកម្មភាពរបស់មនុស្ស និងស្ថានភាពនៅកន្លែងធ្វើការដែលមិនមានសុវត្ថិភាពព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម ។ លោកបានបន្ថែមថា «បញ្ហាប្រឈមទាំងអស់នេះហើយដែលជាកត្តាមួយប្រឈមខ្ពស់បំផុតសម្រាប់អ្នកវិនិយោគដែលចង់មកបណ្តាក់ទុននៅប្រទេសកម្ពុជាហើយប្រសិនជាការវិនិយោគនៅមានកម្រិតនោះវាកត្តាប្រឈមទៅនឹងការកង្វះការងារដែលអាចបណ្តាលធ្វើឱ្យសេដ្ឋកិច្ចមានការថយចុះ ដូច្នេះហើយក្នុងនាមក្មួយៗទាំងអស់គ្នាដែលជាសមាជិក សមាជិកា ក្នុងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ត្រូវមានតួនាទី ជាចាំបាច់បំផុតក្នុងការជួយចូលរួមចំណែករក្សាការពារសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្មករនិយោជិត ដែលកំពុងបំពេញការងារ»។

ចំណែកលោក ឡេង តុង ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធាននាយកដ្ឋានពេទ្យការងារបានបញ្ជាក់ថាគ្រោះ ថ្នាក់អគ្គិភ័យ អាចក្លាយមហន្តរាយធ្ងន់ធ្ងរ ដល់និយោជក និងកម្មករនិយោជិត ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមានវិធានការបង្ការច្បាស់លាស់ទុកជាមុន។

លោកបានបន្តថា បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ
និងដួលរលំអគារកើតឡើងដែលបណ្តាលឱ្យក្លាយជាសោកនាកម្មកើតឡើង។ អគ្គិភ័យ បានធ្វើឱ្យមានផ្សែង និងឧស្ម័ន​ពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូលព្រមទាំងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលនេះវាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងធ្វើតេស្តសាកល្បងប្រព័ន្ធនិងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យ​ប្រវត្តិប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ត្រួតពិនិត្យច្រកអាសន្នដែលអាចចេញដោយសុវត្ថិភាព គ្មានឧបសគ្គនិងមិនចាក់សោរ ព្រមទាំងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។រៀបចំឱ្យមានការឆ្លើយតបនៅពេលមានអាសន្ន ជាពិសេសចំពោះសហគ្រាស

គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះ និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ ដោយឡែកនិងបង្កើ
នការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនីដែលជាមូលហេតុឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។

យោងតាមរបាយការណ៏របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងត្រីមាសទី១ដើមឆ្នាំនេះមានអគ្គិភ័យកើតឡើងចំនួន ១៩៥ករណី ដោយបំផ្លាញរោងច្រក សហគ្រាស
កាស៊ីណូ អាគារ សណ្ឋាគារ និងគេហដ្ឋាន អស់ ចំនួន១៥១អគារបណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៣៤នាក់ និងរងរបួសចំនួន៧២នាក់កើនឡើងជិត៩ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​បង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

ជីវិតកម្សាន្ដ១១ នាទីutes មុន

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ

Sokha Hotels

ព័ត៌មានពេញនិយម