Connect with us

សន្តិសុខសង្គម

តុលាការ​ចេញដីកាចាប់​ខ្លួន​មេតុងទីន​ម្នាក់ ពី​បទ​ឆបោក​លុយ​ជិត​១លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​២​ច្បាប់ បង្គាប់​ឲ្យ​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​មេ​តុងទីន​ប្រចាំ​តុលាការ​ម្នាក់ ដែល​វេច​លុយ​សមាជិក​”​កូន​តុងទីន​”​ប្រមាណ​ជាង​៦០ នាក់ ស្មើ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អាមេរិក រត់គេចខ្លួន បាត់​។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីរ​ច្បាប់​របស់លោក ស សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​តំណាង​អយ្យ ការធ្វើការ​ចោទប្រកាន់​ពីបទ « ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ទី ១៤ ខែ មីនា និង​ថ្ងៃទី​១៥ ទី​១៧ ខែកញ្ញា ឆ្នាំ ២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ »។

កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បាន​សង្កេតឃើញ​មានការ​បង្ហោះ​ព័ត៌មាន បន្ត​គ្នា អំពី​ករណី​មេ​តុងទីន​ម្នាក់ បាន​វេច​លុយ​ជិត​១​លាន​ដុល្លារ​អាមេរិក​ហើយ​រត់​គេច​ខ្លួន ធ្វើ​ឲ្យ​កូន​តុងទីន​ប្រមាណ​ជាង​៦០ នាក់​កំពុង​ជូត​ទឹកភ្នែក​ក្បាលជង្គង់ ដែល​អ្នកខ្លះ​អស់ទាំង​ប្រាក់ខែ អ្នកខ្លះ​អស់ទាំង​លុយ​ខំ​រកស៊ី​លក់ដូរ​បន្តិចបន្តួច យក​មក​លេង​តុងទីន​ជាមួយ​មេ ដើម្បី​សន្សំទុក និង​ចង់បាន​ការប្រាក់ ។

តាម​សំណេរ​អ្នកលេង​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មេ​តុងទីន​ថា (​នេះ​ជា​មេ​តុងទីន​មួយរូប​ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៦ ឆ្នាំ ធ្វើមេ​តុងទីន​នៅក្នុង​ស្ថាប័ន​តុល​ការ ហើយ​បាន​ឆបោក​លុយ​កូន​តុងទីន​ពេញ​មួយ​ស្ថាប័ន​នោះ អស់​ប្រាក់​រាប់​សិប​ម៉ឺន​ជិត​១​លាន​ដុល្លារ និង​បាន​វេច​លុយ​កូន​តុងទីន​ទាំង អស់នោះ រត់គេច​បាត់​តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​កូន​តុងទីន​ម្នាក់ៗ ដេក​ឈឺចាប់ និង​ទឹកភ្នែក​ជូត​ក្បាល ជង្គង់ ។ ចំណែក​មេ​បាន​វេច​លុយ​កូន​យកទៅ​សំងំ​សុខ​តែម្នាក់ឯង។

មេ​តុងទីន​ឈ្មោះ អឿន ម៉ូ​នី​ការ ជា​មេ​តុងទីន​ម្នាក់​ដែរ​គេ​ចាប់​បាន ចុះ​ហេតុ​អី​ឈ្មោះ ហួយ វត្តនី គេ​ចាប់​មិនបាន។ តាម​ប្រភពព័ត៌មាន​ពី​កូន​តុងទីន​ម្នាក់ ក្នុងចំណោម​អ្នកលេង​តុងទីន​ជាង​៦០ នាក់ បាន​សម្តែង​នូវ​ការឈឺចាប់​បំផុត ចំពោះ​ល្បិចកល​ឆបោក​របស់​មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ដែល​វេច​លុយ​រត់ ហើយ​មិន​ត្រូវ​​បាន​ចាប់ខ្លួន​នាំមក​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ លើ​ទង្វើ​ដែល​គេ​ប្រព្រឹត្ត ។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​អា​សយដ្ឋា​ន​ផ្ទះ​លេខ​F៤E០ ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ ២០២២ បុគ្គល​ឈ្មោះ ហួយ វត្តនី បាន​ប្រមូល​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ជាមួយគ្នា លេង​តុងទីន​ចំនួន​៥​ខ្សែ ក្នុង​១​ខ្សែ មាន​ទឹកប្រាក់​ចំនួន ២០០ ដុល្លារ​អាមេរិក ហើយ​មួយ​ខែ​ដេញ​ម្តង ក្រោយពេល​បើកប្រាក់​ខែ​រៀងៗ​ខ្លួន។

ប្រភព​ព័ត៌មាន​បន្ត​ថា ដំបូង​ការ​លេង​តុងទីន​នោះ គឺ​មានការ​ជឿទុកចិត្ត​គ្នា​ណាស់ នៅពេល​ដល់​ខែ​ដេញ​តុងទីន​ម្តងៗ កូន​បង់​ឲ្យ​មេ ហើយ​មេ​ក៏បាន​ប្រគល់​ប្រាក់​ឲ្យ​ទៅ​កូន​ណា​ដែល​ដេញ​បាន​គ្រប់​ចំនួន​ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ​មេមាន​កាន់​ឈ្មោះ​ខ្មោច រួច​ដេញ​បាន​ប្រាក់​ប្រមាណ​ជិត​១​លាន​ដុល្លារ​អាមេរិក ក៏​រត់​គេច​ខ្លួន​បាត់​ទៅ។ ក្រោយពេល​ដឹង​ថា មេ​តុងទីន​វេច​លុយ​ជិត​១​លាន​ដុល្លារ​រត់គេចខ្លួន​ហើយ កូន​តុងទីន​បានដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រោងព្រាត ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ដើម្បី​ចាត់ការ​លើ​បុគ្គល​រូបនោះ​តាម​នីតិវិធី ។

ម្តងនេះ​ចាំមើល​មេ​តុងទីន​បម្រើ​ការងារ​នៅ​សាលាដំបូង វេច​លុយ​បុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការ​នៅ​សាលាដំបូង​ដូចគ្នា គេចខ្លួន​តទៅទៀត​បានទេ ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ បានចេញ ដីកា​ឲ្យ​ចាប់ខ្លួន​ដល់​ទៅ​២​ដីកា​នោះ ឬ​មាន​ស្លាប​ហើរ​ដល់ពេលណា​ទៀត៕

ដោយ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤​​ នេះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នារីដែលចោទ វណ្ណថាន ចម្លងរោគ ចេញមុខសុំទោស ខណៈរឿងផ្ទាល់ខ្លួនផ្សេងទៀត ដោះស្រាយមុខច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម