ព័ត៌មានជាតិ
ធនាគារពិភពលោក ពិនិត្យគម្រោងលើកកម្ពស់ការបន្ស៊ីប្រព័ន្ធឧត្ដមសិក្សាកម្ពុជា ជាមួយសេដ្ឋកិច្ច
ក្រុមបេសកកម្ម ធនាគារពិភពលោក ពិនិត្យគម្រោង លើកកម្ពស់ការបន្ស៊ីប្រព័ន្ធឧត្ដមសិក្សាកម្ពុជា ជាមួយសេដ្ឋកិច្ច (PEACHES) ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតទទួលជួបក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក។ ជំនួបនេះធ្វើឡើងនៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

គោលបំណងនៃបេសកកម្ម និងកិច្ចជំនួបនេះគឺ៖
១. ពិភាក្សាអំពីគោលគំនិត និងវិសាលភាពនៃគម្រោងឧត្តមសិក្សាថ្មី
២. ឯកភាពលើទិដ្ឋភាពចម្បងៗ នៃការរៀបចំ និងអនុវត្តគម្រោង រួមបញ្ចូលទាំងសកម្មភាពអាទិភាពលទ្ធផលការរៀបចំអនុវត្ត កាតព្វកិច្ចផ្លូវច្បាប់ និងការវាយតម្លៃហានិភ័យ សុវត្ថិភាពសង្គមំ និងបរិស្ថាន

៣. ឯកភាពលើជំហានដែលត្រូវអនុវត្តដើម្បីពន្លឿនការរៀបចំគម្រោងក្រុម។ ការងារបេសកកម្មនេះ នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមន្ត្រីពាក់ព័ន្ធរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំង៦ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍នានាដើម្បីពិភាក្សាអំពីវិសាលភាព និងការរៀបចំគម្រោងឧត្តមសិក្សាថ្មីដែលបានស្នើ។

បេសកកម្មនេះ ដឹកនាំដោយ លោក បេង ស៊ីមេត និងលោក Tsuyoshi Fukao អ្នកឯកទេសអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក និងសមាសភាព ពាក់ព័ន្ធផ្សេងៗទៀត៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត