Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងជានារី ចូលបាញ់ប្រហារក្នុងសាលាបឋមសិក្សាអាមេរិក សម្លាប់មនុស្សយ៉ាងរង្គាល

បានផុស

នៅ

មនុស្សចំនួន ៦ នាក់បានបាត់បង់ជីវិតក្នុងការបាញ់សម្លាប់រង្គាលចុងក្រោយបង្អស់របស់អាមេរិកនៅថ្ងៃចន្ទទី២៧ ខែមីនា (ពេលវេលានៅអាមេរិក) ត្រូវនឹងថ្ងៃអង្គារទី២៨ ខែមីនា (ពេលវេលានៅកម្ពុជា) ។

(រូបថត៖​ Independent)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះកើតឡើងនៅសាលាបឋមសិក្សាគ្រិស្តសាសនាឯកជនមួយកន្លែង ក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee ខណៈជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុង Nashville លោក Don Aaron បានប្រាប់អ្នកយកព័ត៌មានថា កុមារចំនួន៣នាក់ និងបុគ្គលិកពេញវ័យ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដែលចាប់ផ្តើមនៅម៉ោងប្រហែល១០ព្រឹក នៅសាលា Covenant ក្នុងសង្កាត់ Green Hills នៃទីក្រុង Nashville ភាគនិរតី ខណៈដែលឃាតករ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ គឺ​ជា ​នារី​វ័យ​ជំទង់ ។

(រូបភាព៖ AP)

យោងតាមអ្នកនាំពាក្យ, មន្ត្រី ២ នាក់បានបាញ់សម្លាប់ជនសង្ស័យ ក្នុងរយៈពេល១៤នាទី បន្ទាប់ពីទទួលបានការហៅទូរស័ព្ទបន្ទាន់អំពីឧបទ្ទវហេតុនេះ ក្រោយពេលខ្មាន់កាំភ្លើងដែលប្រដាប់ដោយកាំភ្លើងវែងចំនួន ២ ដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅក្នុងសាលាតាមទ្វារចំហៀង ហើយចាប់ផ្តើមបាញ់ជាច្រើនគ្រាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការវាយប្រហារនេះ មិនត្រូវបានគេដឹងភ្លាមៗទេ ។

(រូបថត៖ The Australian)

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មាន​ការ​បាញ់​ប្រហារ​នៅ​សាលា​រៀនរាប់​សិប​លើកកាលពី​ឆ្នាំ​មុន ដែល​ជាហេតុនាំ​ឲ្យ​មាន​ការ​អំពាវនាវ​ ឲ្យរឹតបន្តឹងកាន់តែខ្លាំង​លើ​ការ​កាន់កាប់​កាំភ្លើង។ ទីបំផុត សភាសហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុន បានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេលជិតបីទសវត្សរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម