ព័ត៌មានជាតិ
អ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០ នាក់ទទួលបានអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា

មូលនិធីត្រីចក្រយានកម្ពុជា(ស៊ីក្លូ) នៅល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ បានផ្តល់អំណោយដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់ នៅសាលារាជធានីភ្នំពេញ។
កម្មវិធីផ្តល់អំណោយ ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជាបានឲ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោកឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។
លោកម៉េត មាសភក្តី បន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ក្នុងម្នាក់៧ពាន់រៀលក្នុងរយៈពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។
លោកឃួងស្រេង បានថ្លែងថា សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។
មូលនិធិនេះ ក៏មានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប. ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយ
សម្រួលការលំបាករបស់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដោយគិតគូពីសុខភាព ជីវភាពរស់នៅ
និងដើម្បីរួមចំណែកលើកស្ទួយ និងអភិរក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
លោក ឃួងស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវិដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា អំណោយដែលបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ទទួលបាន ក្នុងម្នាក់រួមមាន មីមួយកេស ម៉ាស់មួយប្រអប់,និងភួយមួយ៕




អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង