កីឡា
ថៃ ចោទថា កម្ពុជា មិនផ្តល់ប្រាក់ឧបត្ថម្ភ ឬកន្លែងស្នាក់នៅដល់អាជ្ញាកណ្តាល សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម
លើកនេះ ប្រទេសថៃ បានបង្ហាញក្តីព្រួយបារម្ភអំពីបញ្ហាបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា។
តាមការចុះផ្សាយរបស់សារព័ត៌មាន Sanook, ប្រធានក្រុមអត្តពលិកថៃ លោក Thana Chaiprasit បាននិយាយថា “បញ្ហាមួយទៀតដែលកំពុងប្រឈមនៅពេលនេះគឺ ម្ចាស់ផ្ទះផ្ញើលិខិតអញ្ជើញទៅអាជ្ញាកណ្តាលនៃសហព័ន្ធកីឡានីមួយៗ ប៉ុន្តែមិនមានប្រាក់ឧបត្ថម្ភ ឬផ្តល់កន្លែងស្នាក់នៅឡើយ។ ធម្មតាបើគ្មានប្រាក់ឧបត្ថម្ភទេ យ៉ាងហោចក៏គួរមានកន្លែងស្នាក់នៅដែរ ប៉ុន្តែលើកនេះមិនមានអ្វីផ្តល់ជូនសោះ”។
លោកបន្តថា “ពេលដែលយើងសួរអំពីបញ្ហានេះពីមុន កម្ពុជាឆ្លើយថា មិនមានកញ្ចប់ថវិកាក្នុងផ្នែកនេះទេ។ ប្រសិនបើអាជ្ញាកណ្តាលអន្តរជាតិមកដល់ ពួកគេនឹងចេញថ្លៃចំណាយដោយខ្លួនឯង ហើយបើក្រុមអន្តរជាតិត្រៀមខ្លួនមិនទាន់ទេ កម្ពុជានឹងប្រើអាជ្ញាកណ្តាលខ្លួនឯង ដើម្បីកាត់ក្តីរាល់ការប្រកួតស៊ីហ្គេម”។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងពីភាគីថៃ តែម្ខាងប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា, ការប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៥ ដល់ ១៧ ខែឧសភា ដោយមានកីឡាសរុប ៣៦ ប្រភេទ ប្រកួតប្រជែងដណ្តើមមេដាយមាសចំនួន៦០៨ ដែលជាចំនួនមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sanook
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់