ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលបង្កឲ្យមានបាតុកម្ម និងកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ។
ការសម្រេចចិត្តរបស់លោក Netanyahu កាលពីថ្ងៃអាទិត្យ ក្នុងការបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ដែលប្រឆាំងផែនការនេះ បានបង្កឲ្យមានប្រតិកម្មតបតកាន់តែខ្លាំងពីសាធារណជន ខណៈក្រុមប្រឆាំងចាត់ទុកការរុះរើថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា លោក Netanyahu បានប្រកាសផ្អាកផែនការនេះប្រហែលមួយខែសិន ដោយលោកអះអាងថា លោកចង់បញ្ចៀសសង្គ្រាមស៊ីវិល ។
ភាពវឹកវរកាន់តែពុះកញ្ជ្រោល ខណៈកូដកម្មបានកើតឡើងនៅតាមសាកលវិទ្យាល័យ និងក្រុមហ៊ុន ក៏ដូចជាព្រលានយន្តហោះ Ben Gurion ផងដែរ ។
ទោះយ៉ាងណា ស្ថានការណ៍ មិនបង្ហាញសញ្ញាថមថយឡើយ ដោយសាររដ្ឋាភិបាលនៅតែប្ដេជ្ញាថា នឹងជំរុញការកែទម្រង់នេះ ថ្វីបើមានការតវ៉ាទ្រង់ទ្រាយធំក៏ដោយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»