ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា៖ មន្ត្រីនគរបាល ត្រូវពង្រឹងសមត្ថភាព វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជន
ឯកឧត្តម ឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរស្នាដៃមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំពេញកន្លងមក ទទួលបានលទ្ធផលល្អ។ ឯកឧត្តម លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៧ មីនា។

ទោះយ៉ាងណា ឯកឧត្តម បានណែនាំដល់មន្រ្តីនគរបាល ត្រូវកែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយកំណែទម្រង់អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល គឺជាមធ្យោបាយឆ្ពោះទៅរកប្រសិទ្ធភាពក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ។

ឯកឧត្តម បានស្នើសុំការបង្កើនការយកចិត្តទុកដាក់របស់កងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការសំខាន់ៗ មានដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ការប្រកួតគីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសារចំនួន៣ មានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹកនិងបាល់ទះលើឆ្នេរខ្សាច់។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយឯក ជំរុញដល់មន្រ្តីនគរបាល ត្រូវតាមដានប្រមូលព័ត៌មាននូវរាល់សកម្មភាពទាក់ទងការជួញដូរមនុស្សដោយខុសច្បាប់ ការជួញដូរកម្លាំងពលកម្ម ពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងវិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជន និងការបម្រើប្រជាជនដោយមិនត្រូវមានការរើសអើងឡើយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានល្អប្រសើរ ពិសេសចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសម្រាប់ពិធីបុណ្យសមុទ្រលើកទី៩ និងមហាសន្និបាទក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ជាពិសេសការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ៕

បើតាមលោក គួច ចំរើន ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទិ៣២ និងប៉ារ៉ាហ្គេមទី១២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ រួមមានកីឡាទូកក្កោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ លោកបានធ្វើការផ្តាំផ្ញើ ដល់មន្រ្តីនគរបាលទាំងអស់ ត្រូវរួមសាមគ្គីគ្នា ដើម្បីការពារនូវសន្តិភាព ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ ព្រោះថា យើងបានឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ទម្រាំតែទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ។ ត្រូវពង្រឹងខឿនសន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្ការទប់ស្កាត់ បង្ក្រាបឱ្យបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ