Connect with us

ព័ត៌មានជាតិ

ឥស្សរជនខ្មែរឥស្លាម៨រូបកំពុងកាន់តួនាទីជាស​មា​ជិករដ្ឋសភា ខណៈ២រូប ជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

បានផុស

នៅ

អាណត្តិទី៦ មានឥស្សរជនខ្មែរឥស្លាមដែលកំពុងមានតួនាទីជាសមាជិកព្រឹទ្ធសភាចំនួន២រូប សមាជិករដ្ឋសភាចំនួន៨រូប ទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ លោក អូស្មាន ហាហ្សាន់ ដែលជាមេដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា គឺលោកក៏កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ។ លោក អូស្មាន ហាហ្សាន់ ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំកិច្ចការសាសនាឥស្លាម។ មុនក្លាយជាទេសរដ្ឋមន្ត្រី លោក អូស្មាន ហាហ្សាន់ ក៏ធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ ។

ដោយឡែក បើមកមើលឥស្សរជនដែលជាខ្មែរឥស្លាម ហើយកំពុងកាន់តួនាទីជាសមាជិករដ្ឋសភា ក្នុងអាណត្តិទី៦នេះ រួមមាន៖

១/ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាសមាជិករដ្ឋសភា។

លោក ស្លេះ ពុនយ៉ាម៉ីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម

២/ លោក ម៉ូត យូសុះ ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានៃរដ្ឋសភា។

លោក ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ

៣/ លោកស្រី កុប ម៉ារីយ៉ាស ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

លោកស្រី កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង

៤/ លោក ម៉ាត់ សេត ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។

លោក ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត

៥/ លោក សុះ មុះសិន ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។

លោក សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

៦/ លោកស្រី ម៉ាណ ណាវី ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិករដ្ឋសភា។

លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ

៧/ លោក រ៉ូហ្វី អូស្មាន ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិករដ្ឋសភា។

លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់

៨/ លោក លី ស៊ុគ្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិករដ្ឋសភា។

លោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៧ នាល្ងាចថ្ងៃទី២៧ ខែមីនា សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ៧ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

សេដ្ឋកិច្ច១២ នាទីutes មុន

អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ដាក់ពាក្យធ្វើតេស្ត ដើម្បីធ្វើការនៅជប៉ុន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម