សន្តិសុខសង្គម
បុរសបាញ់សម្លាប់គ្រួសារខាងប្រពន្ធស្លាប់ហើយបន្សល់ទុកដំណើររឿងវែងអន្លាយ
បុរសជនសង្ស័យឈ្មោះ ទឹម សុវណ្ណារិទ្ធ អាយុ ២៩ ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤ មុខរបរ ជាងចាក់ស័ក្តិ និងស្រោបបណ្តោងព្រះ បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់លើក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្តោលឱ្យស្លាប់មនុស្សចំនួន ២ នាក់ និងរបួសធ្ងន់ម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង នៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងបានបន្សល់ទុកមូលហេតុជាច្រើន។
គណនីហ្វេសប៊ុករបស់ជនសង្ស័យ បានរៀបរាប់ខ្លឹមសារទាំងស្រុងថា៖ «ថ្ងៃមុនខ្ញុំបានបំពេញបំណងម៉ែតាយាយបងប្អូនរបស់ម៉ែទាំងពូជរួចរាល់អស់ហើយព្រមទាំងសហាយរបស់ម៉ែផងដែរ ដល់ពេលដែលខ្ញុំត្រូវបំពេញតាមបំណងរបស់ខ្ញុំម្ដងហើយ ខ្ញុំបានប្រាប់រួចថា សូមកុំបំបែកបំបាក់ខ្ញុំនិងប្រពន្ធខ្ញុំអី ខ្ញុំទាំង២ស្រលាញ់គ្នាខ្លាំងណាស់ ពួកយើងរស់នៅជាមួយគ្នា ១ ឆ្នាំ ១ខែ ៣ថ្ងៃកន្លងមកមិនដែលឈ្លោះគ្នាសូម្បីម្ដង»។
ប្រភពដដែលបន្តថា៖ «គាត់ស្រលាញ់ខ្ញុំខ្លាំង គោរពខ្ញុំ នឹងបម្រើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយខ្ញុំក៏ស្រលាញ់គាត់ជាងជីវិតខ្ញុំទៅទៀត ខ្ញុំក៏ស្រលាញ់កិត្តិយសដូចគ្នា តែខ្ញុំសុខចិត្តទៅលុតជង្គង់មុខយាយ និងម៉ែថ្វាយបង្គំលើកដៃសំពះសុំអង្វរទាំង២សុំផ្ដល់ឱកាសឱ្យខ្ញុំបានកែខ្លួនម្ដងនិងសុំកុំឱ្យបំបែកបំបាក់ខ្ញុំទាំង ២ អី តែអ្នកទាំងពីរនៅតែឆ្លើយដដែលថាដាច់ខាតត្រូវតែឱ្យលែង ទោះប្រពន្ធខ្ញុំមិនលែងក៏គាត់ឱ្យលែងដែរ ទាំងដែលប្រពន្ធខ្ញុំគាត់និយាយទាំងទឹកភ្នែកថាមិនចង់លែង ចិត្តមិនដាច់ពីប្ដី អាណិតប្ដី គាត់ស្រលាញ់កូនខ្លាំងកូនចង់បានអីចង់ញាំអីគាត់រកឱ្យទាំងអស់ គ្រប់យ៉ាងយាយម៉ែអ្នកទាំង២បានរៀបគម្រោងបំបែកបំបាក់ខ្ញុំយូរមកហើយទាំងដែលខ្ញុំទាំងពីរមិនដឹងទាល់តែសោះ គ្រាន់តែរឿងខ្ញុំហាមមិនប្រពន្ធខ្ញុំទៅការបងប្អូននៅស្រុកសោះខ្ញុំបានប្រាប់រួចហើយតើថាប្រពន្ធខ្ញុំមានផ្ទៃពោះកូនដំបូង ខ្ញុំមិនឱ្យគាត់ទៅណាផ្ដេសផ្ដាស់ទេខ្លាចមានបញ្ហាតាមផ្លូវ។ តែយាយនៅតែបង្ខំឱ្យគាត់ទៅទាល់តែបាន ហើយម៉ែបាននិយាយថា ទោះបីជាកូនម៉ែនៅផ្ទះក៏ត្រូវឡានបុកងាប់ដែរឱ្យវាទៅៗខ្លាចអី ម៉ែថាការនេះចោលអត់បានទេដាច់ខាតត្រូវតែទៅ តែម៉ែខ្លួនឯងអត់ទៅផង ឆេងម៉េងបុណ្យសពអ៊ំខ្ញុំជូនគាត់ទៅតើ ហើយរយៈពេល១ឆ្នាំកន្លងមកនេះខ្ញុំជូនគាត់ទៅលេង៦ដង និងជិះកាត់តាមហ្នឹង ៣ ដង ចូលលេង និងជូនលុយគាត់ហើយ ទើបតែលើកនេះទេដែលខ្ញុំហាមគាត់មិនឱ្យទៅ»។
ម៉ែ តា យាយ និងបងប្អូនរបស់ម៉ែទាំងអស់ថា បើប្រពន្ធខ្ញុំមិនព្រមលែងខ្ញុំទេ អ្នកទាំងអស់គ្នានឹងគំរាមកាត់កាល់ប្រពន្ធខ្ញុំចោលមួយពូជមិនឱ្យចូលផ្ទះរហូត ចឹងហើយទើបគាត់មិនហ៑ានត្រលប់មកវិញ ហើយមួយទៀតយាយគាត់ជាដើមហេតុបំបែកបំបាក់ខ្ញុំហើយថែមទាំងរករឿងឱ្យប្រពន្ធខ្ញុំយកកូនចេញទៀត ហើយឱ្យគាត់មកកុហក់ខ្ញុំថាអត់មានកូនទេដើម្បីឱ្យខ្ញុំព្រមផ្តិតមេដៃលែងលះអោយកុំឱ្យជាប់សាច់ឈាមខ្ញុំនឹងងាយស្រួលរកប្ដីថ្មីទៀត និងហាមគាត់មិនឱ្យនិយាយប្រាប់អ្នកណាទាំងអស់ លើលោកនេះគ្មានអាថ៌កំបាំងទេ យាយគាត់ប្រាប់ខ្ញុំអស់ហើយយាយហ៑ានបំបែកបំបាក់ខ្ញុំហើយហ៑ានទាំងសម្លាប់កូនខ្ញុំក្នុងពោះដែលគ្នាមិនដឹងអ្វីទាំងអស់ទៀតដល់ពេលខ្ញុំវិញម្ដងហើយយាយ ខ្ញុំមិនចេះជេរមិនចេះប្រើហិង្សាទេ ខ្ញុំចេះតែសម្លាប់យាយជាអ្នកបង្ខំខ្ញុំទេ យាយបានបង្គាប់ឱ្យប្រពន្ធខ្ញុំហៅខ្ញុំទៅនៅខាងយាយដើម្បីងាយស្រួលធ្វើបាបខ្ញុំ តែខ្ញុំថាមិនមកទេ ព្រោះមិនដឹងរកសុីអីទេនៅស្រុកនេះព្រោះខ្ញុំមានមុខរបរខ្ញុំស្រាប់ហើយ ក្រោយមកបាន៣ថ្ងៃខ្ញុំមើលសភាពការណ៍មិនស្រួលតានតឹងខ្លាំងខ្ញុំក៏យល់ព្រមទៅរស់នៅខាងយាយ តែយាយបែរជាឆ្លើយថា អត់ព្រមទេដាច់ខាតត្រូវតែលែងលះមិនបាច់បន្តទៀតទេ។ ក្រោយលែងលះរួចហើយ ប្រពន្ធខ្ញុំគាត់ និកប្ដីគាត់ចង់មកវិញសុំយាយសុំម៉ែ តែម៉ែយាយតាបងប្អូនខាងម៉ែមួយពូជទាំងអស់គំរាមកំហែងរករឿងគាត់មិនឱ្យមកវិញទេ ព្រមទាំងមិនឱ្យនិយាយគ្នាលេងជាមួយខ្ញុំតាមឆាតទៀតផង។
ប៉ាម៉ាក់ឱ្យកូនសុំទោសដែលកូនធ្វើរឿងបែបនេះ សូមអ្នកទាំងពីកុំកើតទុក្ខអី កើតស្លាប់ជាច្បាប់ធម្មជាតិ អ្នកទាំងពីរដឹងហើយថា កូនស្រលាញ់ប្រពន្ធកូនខ្លាំងប៉ុណ្ណានោះ កូនមិនអាចទ្រាំមើលគេធ្វើបាបប្រពន្ធកូនបានទេ ព្រោះកូនបានសន្យានឹងប្រពន្ធកូនរួចហើយថា មិនឱ្យអ្នកណាធ្វើបាបគាត់ និងប៉ះពាល់ខ្លួនប្រាណគាត់បានជាដាច់ខាត គាត់ស្លូតណាស់ គាត់ជាប្រពន្ធដ៏ល្អរបស់កូន គាត់ធ្វើឱ្យកូនមានក្ដីសុខគ្រប់យ៉ាងទាំងអស់ កូនទទួលយកមិនបាន ប្រពន្ធពេញស្រលាញ់កំពុងតែមានកូនជាមួយគ្នាតែបែរជាខាងគេមកបំបែកបំបាក់បែបនេះទាំងដែលកូនមិនបានឈ្លោះគ្នាទាល់តែសោះ រយៈពេល១ឆ្នាំ១ខែ៣ថ្ងៃមកនេះគាត់គេងកើយទ្រូងកូន និងអោបថើបគ្នារាល់យប់មិនដែលខានសូម្បីតែមួយយប់ លើកលែងតែកូនទៅតាមខេត្ត។ ជាចុងក្រោយសូមប៉ា និងម៉ាក់កុំកើតទុក្ខអីឱ្យកូនទៅឱ្យបានសុខផង និងអហោសិកម្មឱ្យកូនផង៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ