Connect with us

ព័ត៌មានជាតិ

ក្រសួងការងារដាក់ចេញវិធានការ ១២ចំណុច ដើម្បីទប់ស្កាត់អគ្គិភ័យនៅតាមរោងចក្រសហគ្រាសក្នុងរដូវ​ប្រាំងនេះ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន ១២ចំណុច ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ នៅតាមរោងចក្រសហគ្រាសក្នុងរដូវប្រាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញវិធនាការនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ខណៈពេលដែលអាកាសធាតុកាន់តែឡើងកំដៅក្នុងរដូវប្រាំងនេះ ករណីអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

នៅក្នុងសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះកាលពីថ្ងៃទី ២៧ មីនា បានឲ្យដឹងថា វិធានការទាំង ១២ចំណុច រួមមាន៖ ១-ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស គ្រឹះស្ថាន។

២-អប់រំ និងបណ្ដុះបណ្តាលកម្មករនិយោជិតឲ្យយល់ដឹង អំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមនៅពេលមានគ្រោះអាសន្ន។ ៣-ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។ ៤-ផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់វិភោគឲ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។

៥-ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ៦-ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្ន ដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ៧-រៀបចំឲ្យមានផែនការឆ្លើយតបគ្រាអាសន្ន ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារ ធាតុងាយឆាបឆេះ និងរក្សាទុកជាក់សារធាតុទាំងនោះ ឲ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬ អពារផលិតកម្ម។ ៨-បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។

៩-ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងឲ្យដំណើរការឲ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឲ្យកម្មករនិយោជិតចូលធ្វើការ។ ១០-បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅ ពេលអាកាសធាតុកើនកំដៅ និងរៀបចំទុកដាក់សម្ភារ និងវត្ថុធាតុដើមឲ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពកុំឲ្យបាំងប្រភពន្យល់ចេញចូល។ ១១-ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។ ១២-ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងមានលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នជំនាញ ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ។

ក្រសួងការងារ បានព្រមានថា ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ត្រូវទទួលការពិន័យតាមច្បាប់ជាធរមាន។ ក្រសួងការងារ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នឹងសហការអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះ ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម