ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ប៉ះពាល់ ៧ ខេត្ត និងបំផ្លាញផ្ទះសម្បែងជាង ៥០០ ខ្នង ក្នុងខែមីនានេះ
នៅក្នុងខែមីនា ឆ្នាំ ២០២៣ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០ ករណី ប៉ះពាល់ខេត្ត ៧ ខូចខាត និងរលំផ្ទះប្រជាពលរដ្ឋប្រមាណជាង ៥០០ ខ្នង ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតទេ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៨ មីនានេះថា ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០ ករណី ជាបន្តបន្ទាប់ នៅក្នុងខែមីនា ឆ្នាំ ២០២៣ នេះ ជាពិសេសក្នុងសប្ដាហ៍ទី ៤ ដោយសារអាកាសធាតុមានការប្រែប្រួលច្រើន និងបង្កឲ្យមានខ្យល់បក់បោកខ្លាំង និងភ្លៀងកក់ខែនៅភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ។
លោកបានបន្តថា ខ្យល់កន្ត្រាក់នេះបានកើតឡើងនៅក្នុងខេត្តចំនួន ៧ រួមមាន ៖ កោះកុង ព្រះសីហនុ ព្រះវិហារ ក្រចេះ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន បណ្ដាលឲ្យរងការខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ១០ ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥០៧ ខ្នង ជួយសង្គ្រោះអ្នកទេសចរចំនួន ១០ នាក់ នៅសមុទ្រខេត្តព្រះសីហនុ។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល និងជ្រលងសម្ពាធទាបពីប្រទេសចិន ធ្វើឲ្យមានសីតុណ្ហភាពពីប្រភេទ ២៣ ដល់ ៣៧ អង្សា បង្កឲ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ