ព័ត៌មានជាតិ
រាយនាមឧកញ៉ា និងសប្បុរសជន បរិច្ចាគថវិកាដល់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨
មានក្រុមហ៊ុន និងសប្បុរសជនចំនួន ៦ហើយ បានបរិច្ចាគថវិកាដល់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលហៅថា “យ.ជ.ប.ទ.”។

សេចក្ដីសម្រេច បានឲ្យដឹងថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨នេះ មានសមាសភាព ដូចជា៖ ១. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ជាប្រធានកិត្តិយស, ២-លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាប្រធាន, ៣-លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។

គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក និងរៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ពឆ្នាំ ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនោះ។

គិតមកដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុន និងសប្បុរសជនចំនួន ៦ហើយ បានចូលរួមបរិច្ចាគថវិកា ដែលរួមមាន៖
១. ក្រុមហ៊ុន ជីបម៉ុង គ្រុប របស់អ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។
២. ក្រុមហ៊ុន ក្រុមហ៊ុន LYP គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។
៣. អ្នកឧកញ៉ា ជឹង សុភាព និងអ្នកឧកញ៉ា ឡាវ ម៉េងឃិន បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ។
៤. ឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ។
៥. ឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហា និងសហការី បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ។
៦. អ្នកឧកញ៉ា លី ហុង អគ្គនាយកក្រុមហ៊ុនឆាយហេង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ