Connect with us

ព័ត៌មានជាតិ

អង្គការភ្លែន កំពុងធ្វើការអប់រំពលរដ្ឋ ដើម្បីបញ្ឈប់ការរៀបការទាំងវ័យក្មេងក្នុងខេត្តចំនួន២

បានផុស

នៅ

អង្គការភ្លែនអន្តរជាតិ ប្រកាសពីការបើកគម្រោងមួយឈ្មោះថា “ដល់ពេលធ្វើសកម្មភាព”  ដើម្បីអប់រំដល់ប្រជាជន និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងដែលមិនទាន់គ្រប់អាយុរៀបការ។ គម្រោងនេះមានរយៈពេល២ឆ្នាំ ហើយធ្វើនៅខេត្តរតនគិរី និងស្ទឹងត្រែង។ នេះបើតាមការប្រកាសរបស់អង្គការភ្លែន អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលលើកឡើងថា គម្រោង “ដល់ពេលធ្វើសកម្មភាព”នេះ ធ្វើឡើងក្រោមការផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន ៦ពាន់នាក់ ដើម្បីផ្សព្វផ្សាយឱ្យពួកគេបានយល់ដឹង និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ វា នឹងជួយឱ្យពួកគេអភិវឌ្ឍខ្លួនជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក ជាពិសេស តំបន់ដាច់ស្រយាលនៃខេត្តភាគឦសានទាំងពីរនេះ។

ការស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកាលពីឆ្នាំ២០២០ បង្ហាញថា អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ ៤៨% មុនអាយុ ១៨ ឆ្នាំ (៨% មុនអាយុ ១៥ ឆ្នាំ) និង ២៥% មុនអាយុ១៨ឆ្នាំ នៅខេត្តស្ទឹងត្រែង។

ជុំវិញបញ្ហានេះ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា អាពាហ៍ពិពាហ៍នៅវ័យក្មេង និងបោះបង់ការសិក្សា នៅតែជាបញ្ហាដែលបង្អាក់ការអភិវឌ្ឍរបស់ក្មេងស្រីជំទង់។ កុមារី ជាពិសេសរស់នៅតំបន់ជនបទ ប្រឈមមុខនឹងហានិភ័យ មិនត្រឹមតែចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ និងការប្រឈមកាន់តែខ្លាំងឡើងចំពោះការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេផងដែរ។

លោកស្រី គ្វីននេត មានប្រសាសន៍៖ “ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ក្មេង​ស្រី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​បំផុត ​មក​ពី​គ្រួសារ​ក្រីក្រ ជាក្រុម​ជនងាយ​រង​គ្រោះ និងរស់នៅតាម​តំបន់​ជនបទ”។

គម្រោងនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២ គឺអង្គការវឌ្ឍភាព (WP) និងសមាគមយុវជនខ្មែរ (KYA) នៅក្នុងឃុំគោលដៅចំនួន ១៦ ហើយរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីចំនួន ៥,៣២៧នាក់ និងក្មេងស្រីចំនួន ៣,៣៦១នាក់ តាមរយៈការកែលម្អបរិយាកាសរៀនសូត្រក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងអាពាហ៍ពិពាហ៍នៅវ័យក្មេង។

បន្ថែមលើនេះ ភាគីពាក់ព័ន្ធថ្នាក់ឃុំ នឹងចូលរួមជាមួយគម្រោងនេះដូចគ្នា ដើម្បីធានាថា ក្មេងស្រី ក្មេងប្រុសវ័យជំទង់ ស្ត្រីដែលរៀបការវ័យក្មេង និងឪពុកម្តាយមានភាពយល់ដឹង និងការពារ ព្រមទាំងរាយការណ៍ពីបញ្ហាណាមួយតាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ក្នុងស្រុកក្នុង ១៦ឃុំគោលដៅផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម