Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ​អំពាវនាវដល់សិស្សានុសិស្ស​បង្កើនការ​សិក្សាទ្វេដង

បានផុស

នៅ

ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ អំពាវនាវដល់ដល់សិស្សាទាំងអស់ ត្រូវបន្តការខិតខំ សិក្សាទ្វេរដងដើម្បីក្លាយជាកោសិកាសង្គមស្របពេលដែលកម្ពុជារក្សាបានូវសុខសន្តិភាព ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះជួយស្រុក កំពង់ស្វាយ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យទួលក្បិលស្ថិតក្នុងភូមិទាមចាស់ ឃុំកំពង់ស្វាយ។

ក្នុងឱកាសនោះដែរ លោកជំទាវ អំពាវនាវដល់ដល់ សិស្សាទាំងអស់ ត្រូវបន្តការខិតខំសិក្សាទ្វេរដង ដើម្បីក្លាយជាកោសិកាសង្គម។ យុវជនគ្រប់រូបចាំបាច់បំផុតនូវការបណ្តុះបណ្តាលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យយុវជនបន្តវេណ ក្លាយជាទំពាំងស្នងឬស្សី ក្នុងយុគ្គសម័យឌីជីថល ក្រោមការដឹកនាំរបស់ប្រកបដោយសុខសន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ។

ហើយយុវជនទាំងអស់ ក៏ជំនាន់ក្រោយរបស់ ប្រទេសជាតិ និងបានឃើញជាក់ស្តែងនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការបង្កើនទំនាក់ទំនង ជាតិ និងអន្តរជាតិលើពិភពលោក។

ការបង្កើនកិច្ចការទំនាក់ទំនងទាំងអស់នេះ មិនសម្រាប់តែលើវិស័យអប់រំ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បង្កើតទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲកម្ពុជាត្រូវបានប្រទេសនៅលើពិភពលោក ទទួលស្គាល់ថាជាប្រទេសកំពុងមានការអភិវឌ្ឍន៍គ្រប់ផ្នែក ក្រោមដំបូលសន្តិភាព។

លោកជំទាវក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្ហាញសិស្សានុសិស្ស ថែមទាំងបានផ្ដាំផ្ញើ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលទៅថ្ងៃអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម