Connect with us

ព័ត៌មានអន្ដរជាតិ

បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម

បានផុស

នៅ

ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធបញ្ជាក់ថា មនុស្សចំនួន៨នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Brussels និង Antwerp អំឡុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅថ្ងៃអង្គារទី២៨ខែមីនា។

​កង​កម្លាំង​ពិសេស​បែលហ្ស៊ិក ​ឈរ​យាម​នៅ​ខាង​ក្រៅ​តុលាការ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន RTBF ថា អ្នកដែលត្រូវបានចាប់ខ្លួន គឺមានបំណងបើកការវាយប្រហារភេរវកម្ម។

ប៉ូលិសយុត្តិធម៌សហព័ន្ធ បានធ្វើការឆែកឆេរនៅតាមទីតាំងជាច្រើនក្នុងទីក្រុងទាំង២ ហើយទោះមិន​រក​ឃើញ​អាវុធ ឬ​គ្រឿង​ផ្ទុះក៏ដោយ ប៉ុន្តែបុរសចំនួន​៨​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។ ក្នុងនោះ មាន៥នាក់ ត្រូវចាប់បាននៅ​ទីក្រុង Brussels ចំណែក ៣បី​នាក់​ទៀត​ចាប់បាន​នៅ​ទីក្រុង Antwerp។

ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន, មានបុគ្គលមួយចំនួនត្រូវបានប៉ូលិសដឹងថា ជាក្រុមជ្រុលនិយមឥស្លាម ដោយពីរនាក់បានស្ថិតក្នុងគោលដៅរបស់ប៉ូលិសជាយូរមកហើយ។

គួរបញ្ជាក់ថា ប្រតិបត្តិការរបស់ប៉ូលិសនៅថ្ងៃអង្គារ បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីខួបប្រាំពីរឆ្នាំ នៃការវាយប្រហារភេរវកម្មក្នុងទីក្រុង Brussels ដែលធ្វើឲ្យប្រទេសមិនអាចបំភ្លេចបានកាលពីឆ្នាំ២០១៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Brussels Times

ចុចអាន៖ មីយ៉ាន់ម៉ា ចោទ ប្រកាន់ អ្នក កាសែត អាមេរិក ពី បទ ភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម