ព័ត៌មានជាតិ
នារីជនជាតិកូរ៉េម្នាក់បាត់នាឡិការ២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-15_10-44-32-3.jpg)
ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀតបានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត) កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ ក្រុមនាងចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺ ក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាចជាមួយក្រុមការងារទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។
ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរនៅតែមិនមានដំណឹងនៅឡើយទេ។
លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ (សូមមើលរូបភាព) ដែលបានបាត់បង់ ហើយបើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងលេខទូរសព្ទដូចខាងក្រោម ខាងយើងខ្ញុំនឹងមានជូនជាសារគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)៕ 087 552 211 , 097 555 2211
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-15_10-44-32-2-1024x706.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-15_10-44-30-741x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-15_10-44-31-753x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-15_10-44-32-4-762x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ