ព័ត៌មានជាតិ
ពលរដ្ឋស្រុកព្រះនេត្រព្រះជាង៣០០នាក់ មកព្យាបាល បំពង់ក មាត់ធ្មេញ និងត្រចៀក ពីគ្រូពេទ្យស្ម័គ្រចិត្តអង្គការបង្ការពិការភាពកម្ពុជា ដោយឥតគិតថ្លៃ
បន្ទាយមានជ័យ ៖ ពេញ១ ថ្ងៃ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការបង្ការពិការភាពកម្ពុជា ឯកទេស ផ្នែកជំងឺ ត្រចៀក បំពង់ក និងច្រមុះ របស់មន្ទីរពេទ្យ អង្គឌួង ក្រោមការសម្របសម្រួល និងគាំទ្រពីអង្គការ IMPACT cambodia បានចុះមកសហការជាមួយ មន្ទីរពេទ្យសុខាពិបាលនៃរដ្ឋបាលខេត្ត និងគម្រោងកម្មវិធីបានចុះមកពិនិត្យនិងព្យាបាលជំងឺ បំពង់ក មាត់ធ្មេញ និងត្រចៀក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេញ១ថ្ងៃ នៅស្រុកព្រះនេត្រព្រះ។
ការពិនិត្យនិងព្យាបាលជំងឺ បំពង់ក មាត់ធ្មេញ និងត្រចៀក ដោយលោកវេជ្ជបណ្ឌិត sreyvanfhon. លោកស្រីវេជ្ជបណ្ឌិត វណ្ណ ថន លោកគ្រូពេទ្យ ខ្វាន់ រដ្ឋា ប្រធានមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ និង លោក អ្នកគ្រូពេទ្យជាច្រើននាក់ទៀត។
លោកវេជ្ជបណ្ឌិត sreyvanfhon បានមានប្រសាសន៍ថា កម្មវិធីពិនិត្យព្យាបាលជំងឺ មាត់ធ្មេញ បំពង់ ក និង ត្រចៀក ជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះពេញ១ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៥ល្ងាច។
លោកវេជ្ជបណ្ឌិត sreyvanfhonបានមានប្រសាសន៍បន្តថា ក្នុងនាមលោក ជាវេជ្ជបណ្ឌិត ជំនាញផ្នែក មាត់ធ្មេញ បំពង់ ក និង ត្រចៀក របស់មន្ទីរពេទ្យព្រះអង្គឌួង លោកបានដឹកនាំក្រុមគ្រូពេទ្យ១ក្រុមចុះមកសហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះដោយស្ម័គ្រចិត្ត និង ឥតគិតថ្លៃទៀតផង។
លោកបានបន្តថា ដោយសារតែក្នុងស្រុកព្រះនេត្រព្រះនេះ ប្រជាពលរដ្ឋក្រីក្រពុំមានលទ្ធភាពអាចចូលព្យាបាលជំងឺក្នុងមន្ទីរពេទ្យធំៗបានទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះមកព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃយ៉ាងដូច្នេះ។
លោកគ្រូពេទ្យខ្វាន់ រដ្ឋា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មមនុស្សធម៌ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកវេជ្ជបណ្ឌិត sreyvanfhon មកពីមន្ទីរពេទ្យព្រះអង្គឌួង លោក អ្នក គ្រូពេទ្យបានចុះមកព្យាបាល ផ្នែក មាត់ធ្មេញ បំពង់ក និង ត្រចៀក ក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះនេះដោយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ដោយស្ម័គ្រចិត្តនិងឥតគិតថ្លៃទៀតផង។
ដោយកាយវិការសប្បុរសធម៌ព្យាបាលមិនយកកម្រៃពីប្រជាពលរដ្ឋ។ លោកបានជូនពរឲ្យការពិនិត្យនិងព្យាបាលរបស់អស់លោកប្រកបទៅដោយសុវត្ថិភាពនិងសុខសប្បាយចាប់តាំងពីអស់លោកមកពិនិត្យនិងព្យាបាលជំងឺក្នុងស្រុកព្រះនេត្រព្រះយើងនេះរហូតដល់ចប់ពិនិត្យនិងព្យាបាលជំងឺវិលទៅស្រុកវិញ៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ