Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋនៅស្រុកសំឡូតអស់៤៥ខ្នង

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤៥ខ្នង រួមទាំងដើមឈើប្រមាណ៤០ដើម ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញខ្ទេចខ្ទី ខណ:ពេលដែលមេឃកំពុងធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយ:ពេល២ថ្ងៃហើយដែលស្រុកសំឡូតរងការបំផ្លិចបំផ្លាញពីឥទ្ធិពលនៃគ្រោះធម្មជាតិ។ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ក៏មានខ្យល់កន្ត្រាក់បក់ចូលមកម្តងទៀត ទៅលើឃុំតាសាញ លាយឡំនឹងភ្លៀងបណ្ដាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង។

ក្រៅពីលំនៅឋានរបស់ប្រជាពលរដ្ឋ ក៏មានសាលារៀនបឋមសិក្សាតាសាញ ដែលប៉ើងដំបូលស្ទើរគ្មានសល់ និងរលំដើមឈើប្រហែល៤០ដើមផងដែរ ដោយដើមឈើខ្លះក៏បានរលំសង្កត់ទៅលើផ្ទះប្រជាពលរដ្ឋថែមទៀត។ ប៉ុន្តែក្នុងហេតុការណ៍នៃគ្រោះធម្មជាតិនេះ ពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម