ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី (មានវីដេអូ)
គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃអង្គារទី២៨ខែមីនាថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវរំលាយដោយសារខកខានក្នុងការចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយយោធា។
ទូរទស្សន៍រដ្ឋ MRTV ផ្សាយថា ក្នុងចំណោមគណបក្សដែលមានស្រាប់ចំនួន៩០ មានតែ ៥០បក្សប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំចុះឈ្មោះឡើងវិញក្រោមច្បាប់ថ្មីនេះ ខណៈគណបក្សនៅសេសសល់នឹងត្រូវរំលាយចាប់ពីថ្ងៃពុធទៅ។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី បានចូលរួមបង្កើតគណបក្ស NLD ក្នុងឆ្នាំ១៩៨៨ ហើយទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩០។
មកដល់ឆ្នាំ២០២០ គណបក្ស NLD បានឈ្នះឆ្នោតម្តងទៀត ប៉ុន្តែនៅឆ្នាំ២០២១ យោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ជាមួយនឹងការអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដែលជាហេតុកាត់ផ្តាច់ប្រទេសនេះពីលទ្ធិប្រជាធិបតេយ្យរយៈពេល១០ឆ្នាំ និងធ្វើឲ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចល។
ក្នុងខែមករាឆ្នាំ២០២៣ យោធាបានទុកពេលពីរខែ ឲ្យគណបក្សនយោបាយទាំងឡាយ ដើម្បីចុះឈ្មោះឡើងវិញនៅក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹងដែលសរសេរដោយយោធា មុនពេលការបោះឆ្នោតថ្មីដែលខ្លួនសន្យាថានឹងរៀបចំ ប៉ុន្តែគូប្រជែងរបស់ខ្លួននិយាយថា ការបោះឆ្នោតនោះនឹងមិនសេរី ឬគ្មានយុត្តិធម៌ឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តុលាការ មីយ៉ាន់ម៉ា បិទបញ្ចប់សវនាការសម្រេចឲ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា