Connect with us

អត្ថាធិប្បាយ

ហេតុអ្វីបានជាលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅ បេឡារុស?

បានផុស

នៅ

បន្ទាប់ពីសេចក្ដីប្រកាសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីនៃប្រទេសបេឡារុស បានធ្វើឲ្យមានការថ្កោលទោស និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អង្គការណាតូ ។

លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះតើហេតុអ្វីបានជាលោក ពូទីន សម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីប្រទេសបេឡារុស?

ការសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់លោក ពូទីន នៅក្នុងប្រទេសបេឡារុស គឺដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយគ្មានការទទួលខុសត្រូវរបស់អង់គ្លេស ក្រោយពេលដែលទីក្រុងឡុងដ៍ប្រកាសនឹងផ្ដល់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែន ។

លោក ធៀរី ម៉ារីអានី (Thierry Mariani) សមាជិកសភាអឺរ៉ុបមកពីប្រទេសបារាំងបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការផ្តល់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់ទីក្រុងកៀវ គឺពិតជាបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចមើលរម្លងបាន ដោយសារតែគ្រាប់ផ្ទុកជាតិវិទ្យុសកម្មប្រភេទនេះ គឺបំផ្លាញខ្លាំងជាងគ្រាប់បែកធម្មតាទៅទៀត” ។

លោក ធៀរី ម៉ារីអានី

សមាជិក​សភា​រូប​នេះ​បាន​និយាយ​ថា “តាមពិត កងកម្លាំង​ណា​តូ​បាន​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ជា​យូរ​មក​ហើយ​នៅ​ជិត​ព្រំដែន​រុស្ស៊ី ដូច្នេះវាមិនខុសអ្វីពីការចាក់សាំងលើភ្លើងកំពុងឆេះនោះទេ ហើយខ្ញុំចាត់ទុក ការសម្រេចចិត្តរបស់លោក ពូទីន សម្រាប់កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងមីន ស្ដីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ គឺជារឿងត្រឹមត្រូវ” ។

លោក ម៉ារីអានី បានបញ្ជាក់ទៀតថា “អស់រយៈពេល ៤ សតវត្សមកហើយ ទីក្រុងឡុងដ៍បានព្យាយាមបំបែកទ្វីបអឺរ៉ុប ជាពិសេសអង់គ្លេសតែងតែគាំទ្រដល់ជម្លោះលើទឹកដីអឺរ៉ុប” ។

កន្លងមកសម្ព័ន្ធមិត្តរបស់លោក ពូទីន គឺប្រធានាធិបតីបេឡារុសលោក លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ក៏ធ្លាប់បានព្រមានផងដែរថា ចក្រភពអង់គ្លេសនឹងទទួលបានមេរៀន និងការសងសឹកដ៏គួរឲ្យភ័យខ្លាច ប្រសិនបើរដ្ឋាភិបាលទីក្រុងឡុងដ៍ពិតជាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែនបា្រកដមែន ។

ពាក់ព័ន្ធនឹងបញ្ហាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមនេះ វាក៏ហាក់ដូចជាបង្ហាញពីចេតនាច្បាស់ៗរបស់ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលពិតជាចង់ឃើញប្រទេសអ៊ុយក្រែនត្រូវបានកម្ទេចទាំងស្រុង មិនមែនចង់ឃើញអ៊ុយក្រែនឈានទៅរកការបញ្ចប់សង្គ្រាមដោយការចរចាឡើយ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ហេតុអ្វីបានជា អ៊ីស្រាអែល ចង់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលកំពុងធ្វើឲ្យផ្ទុះ បាតុកម្មក្នុងប្រទេស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៥០ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម