ជីវិតកម្សាន្ដ
ឯម រៀម សូមការខន្តី បើសិនខុសឆ្លង ឬ លើសលស់ក្នុងការច្នៃម៉ូដ
អ្នកច្នៃម៉ូដល្បីឈ្មោះដែលទើបរងការរិះគន់យ៉ាងចាស់ដៃពីមហាជននាពេលថ្មីៗនេះ លោក ឯម រៀម បាចេញមុខបញ្ជាក់ជំហររបស់ខ្លួនជាថ្មីជាមួយសូមការខន្តីបើសិនខុសឆ្លង ឬលើសលស់រាល់ការច្នៃម៉ូដរបស់ខ្លួន។

ខ្លឹមសារដែលត្រូវបានលោក ឯម រៀម បង្ហោះភ្ជាប់រូបភាព នៃការច្នៃម៉ូដបានលើកឡើងថា «សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ នៃទេពកោសល្យរបស់ខ្ញុំ ឯម រៀម ហើយបើមានខុសឆ្គង ឬលើសលស់ ឬប៉ះពាល់ដល់អារម្មណ៍បងប្អូន សូមខន្តី ព្រោះខ្ញុំធ្វើនេះគឺដើម្បីតម្រូវតាមកម្មវិធី និងចង់អភិវឌ្ឍន៍ការច្នៃម៉ូដនៅកម្ពុជា ឲ្យបានរីកចម្រើន»។

លោក ឯម រៀម បាននិយាយទៀតថា «បើការច្នៃម៉ូដ ឬ ការស្លៀកពាក់របស់ខ្ញុំនៅតែប៉ះពាល់អារម្មណ៍បងប្អូន ខ្ញុំនឹងបន្តទៀតរហូតដល់ពេលមួយបងប្អូនពេញចិត្ត តែចង់ប្រាប់បងប្អូនថា ខ្ញុំមានបេះដូងតែមួយ ធ្វើតាមចិត្តស្រមើស្រមៃរបស់ខ្ញុំ និងចំណេះជំនាញរបស់ខ្ញុំដែលធ្លាប់បានសិក្សាទាំងក្នុងស្រុក និងនៅបរទេស»។

អ្នកច្នៃម៉ូដរូបនេះបន្ថែមដែរថា សម្រាប់ម៉ូដប្រពៃណីគឺលោកបានត្រៀមចូលរួមពិធីដង្ហែកំណត់ Miss Universes សង្ក្រាន្តឆ្នាំថ្មី និងបុណ្យពុទ្ធព្ធាពិសេតវត្តជ្រោយអំពិល។

គួររម្លឹកថា អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម ថ្មីៗនេះបានរងការរិះគន់យ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានតុបតែងខ្លួនប្លែក និងសិចស៊ី ទៅចូលរួមក្នុងកម្មវិធីធំមួយដែលមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗជាច្រើននាក់៕
អត្ថបទ ៖ ចាន់រ៉ា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ