សុខភាព
ស្រី្តដែលទើបតែសម្រាលកូនរួច មានឱកាសប្រឈមនឹងជំងឺបាក់ទឹកចិត្ត
ក្រោយពេលសម្រាលកូនរួច អ្នកម្តាយអាចនឹងមានអារម្មណ៍ជាច្រើនរួមបញ្ចូលគ្នា ទាំងអារម្មណ៍រីករាយ សោកសៅ លាយឡំចូលគ្នាទាំងមិនដឹងមូលហេតុ។ ការស្រាវជ្រាវរបស់បរទេសបង្ហាញថា អ្នកម្តាយដែលទើបតែសម្រាលកូនរួច ប្រឈមនឹងជំងឺបាក់ទឹកចិត្តដូចគ្នា មិនខុសពីអ្នកដទៃឡើយ ហើយតម្រូវឱ្យមានការមើលថែយ៉ាងដិតដល់។
គ្លីនិកបរទេស Mayo Clinic បានបង្ហាញថា ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាលអាចកើតឡើងក្រោយសម្រាលបាន ៣សប្តាហ៍ ឬ មុនសម្រាលទៀត។ រោគសញ្ញាមានដូចជា ពិបាកភ្ជាប់ខ្លួនឯងជាមួយកូន ឆាប់ខឹង ញ៉ាំមិនសូវបានច្រើន អស់កម្លាំងខ្លាំង ពិបាកគេង ផ្តាច់ខ្លួនពីសង្គម អស់សង្ឃឹម និងឆាប់ភ័យ។ ការបាក់ទឹកចិត្តនេះ តែមានគេយល់ច្រឡំថា មានអាការៈស្រដៀងនឹងអាការៈ “Baby Blues” ក្រោយពេលសម្រាល ដែលមានអាការៈដូចជា ពិបាកគេង ទុក្ខព្រួយ ឆាប់ខឹង បញ្ហាថប់បារម្ភ យំ បាត់បង់ចំណង់អាហារជាដើម។ ប៉ុន្តែ “Baby Blues” ជាធម្មតាចាប់ផ្តើមក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃដំបូងបន្ទាប់ពីការសម្រាល ហើយអាចមានរយៈពេលរហូតដល់ ២ សប្តាហ៍។
ប្រភពដដែលបានឱ្យដឹងថា មិនមែនត្រឹមតែស្រ្តីប៉ុណ្ណោះទេដែលជួបបញ្ហាបាក់ទឹកចិត្តក្រោយពេលសម្រាលរួច សូម្បីតែជាបុរសដែលជាឪពុកថ្មីថ្មោងក៏អាចកើតនូវជំងឺបាក់ទឹកចិត្តក្រោយសម្រាលដូចគ្នា។ អាការៈដែលពួកគេទទួលបានគឺមិនខុសពីម្តាយឡើយ គេអាចប្រឈមនឹងការគេងមិនលក់ ទុក្ខព្រួយ ឆាប់ខឹង ថប់បារម្ភដូចគ្នា។ កត្តាទាំងអស់នេះអាចកើតលើបុរសណាដែលធ្លាប់បាក់ទឹកចិត្ត បាត់បង់ទំនាក់ទំនង ឬ កំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ។
ទាំងអស់នេះក៏អាចជះឥទ្ធិពលមិនល្អសម្រាប់ក្រុមគ្រួសារផងដែរ។ ចំណែកអ្នកមួយចំនួនទៀត ពួកគេមិនបានដឹងឡើយថា ពួកគេកើតជំងឺបាក់ទឹកចិត្តនេះ។ ដូចនេះ មនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ តាមដានជាមួយនឹងសុខភាពផ្លូវចិត្តរបស់ខ្លួនឱ្យបានខ្ពស់។
ក្នុងករណីដែលសង្ស័យ គិតថាខ្លួនឯងកំពុងតែមានបញ្ហានោះ ចូលកុំសំងំនៅស្ងៀមអី អ្នកគួរស្វែងរកជំនួយជាបន្ទាន់។ អ្នកអាចរកគ្រូពេទ្យជំនាញលើបញ្ហានេះ ឬ រកមនុស្សដែលជិតស្និទ្ធនិយាយប្រាប់ និងប្រឹក្សាយោបល់ជាមួយពួកគេ ព្រោះបញ្ហានេះមិនអាចទុកចោលដោយមិនអើពើបានឡើយ៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់